ជាតិ
សេដ្ឋកិច្ច
កម្ពុជា -​វៀតណាម គ្រោង​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ឲ្យ​បាន​៥​ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ​២០១៨
21, Nov 2017 , 11:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ កម្ពុជា និង​វៀតណាម​គ្រោង​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ឲ្យ​បាន ៥​ពាន់​លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០១៨​ខាងមុខ ។ ការរំពឹង​បែបនេះ​ដោយសារតែ​ទំហំ​ពាណិជ្ជកម្ម​របស់​ប្រទេស​ទាំង​២​នៅ​រយៈពេល​១០ ខែ​ឆ្នាំ​២០១៧​នេះ មាន​រហូតដល់​ជាង​៣​ពាន់​លាន​ដុល្លារ​អាមេរិក​។



​អនុប្រធាននាយកដ្ឋាន​ទីផ្សារ​អាស៊ី​ប៉ា​ស៊ី​ហ្វី​ក​នៃ​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម លោក ដូ វឹក​ហឹ​ង បាន​និយាយថា ភាគី​វៀតណាម បានមក​វិនិយោគ​នៅ​កម្ពុជា​ចំនួន​១៩០​គម្រោង ដែលមាន​តម្លៃ​ជិត​៣​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៧ ខណៈ​កម្ពុជា​វិនិយោគ​នៅ​ប្រទេស​វៀតណាម​លើ​គម្រោង​ចំនួន​១៨ ដែលមាន​ទឹកប្រាក់​សរុប​ប្រមាណ​៥៨​លាន​ដុល្លារ​អាមេរិក​។ ថ្លែង​នៅក្នុង​វេទិការ​ពាណិជ្ជកម្ម និង​វិនិយោគ​វៀតណាម​ប្រទេស​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា នៅ​សណ្ឋាគារ​ភ្នំពេញ លោក ដូ វឹក​ហឹ​ង បានបញ្ជាក់​ទៀតថា គម្រោង​វិនិយោគ​របស់​វៀតណាម​នៅ​កម្ពុជា បានទទួល​ការវាយតម្លៃ​ខ្ពស់​ពីរ​ដ្ឋា​ពិ​បាល​កម្ពុជា​។

​លោក ហូ ស៊ី​យ៉ុង ប្រធាន​នាយកដ្ឋាន​នាំចេញ​-​ចូល នៃ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា បាន​និយាយថា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​នៃ​ប្រទេស​ទាំង​២​បាន​កើន​ឡើងជា​លំដាប់ ដោយសារ​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​រដ្ឋាភិបាល និង​វិស័យ​ឯកជន​នៃ​ប្រទេស​ទាំងពីរ​៕



Tag:
 មិត្តភាព​
 ​ កម្ពុជា
 ​ វៀតណាម​
© រក្សាសិទ្ធិដោយ thmeythmey.com