ពីនេះ ពីនោះ
ព័ត៍មានសុខភាព
រូបមន្ត​មួយ​នេះ នឹងធ្វើ​ឲ្យ​ស្បែក​អ្នក​មិន​ជ្រួញ និង​មាន​រាង​ស្អាត
23, Nov 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​រូបមន្ត​មួយ​ដែល​អាចជួយ​ធ្វើ​ឲ្យ​អ្នក​ក្មេង​ជាង​វ័យ​។ តើ​មាន​អ្វី​ខ្លះទៅ​?



​គ្រឿងផ្សំ ៖ ល្ហុង​ចំនួន​៤០០​ក្រាម ផ្កាថ្ម​ចំនួន​១ ពុ​ទ្ធ្រា​ក្រហម​ចំនួន​៦​គ្រាប់ ស្ករ​ខ្មៅ និង​ស្ករក្រាម​បរិមាណ​ល្មម​។​

​របៀប​ចម្អិន ៖
1.    ដំបូង​អ្នក​អាច​ត្រាំ​ផ្កាថ្ម​ចំនួន​មួយ​ម៉ោង​ឡើងទៅ​។​
2.    ក្រោយ​ពេលដែល​ផ្កាថ្ម​នោះ​រីក អ្នក​អាច​ចិត​ផ្នែក​លឿង​លើ​នោះ​ចេញ​។​
3.    បន្ទាប់មក អ្នក​អាចដាក់​ផ្កាថ្ម​នោះ​ក្នុង​ចាន​មួយ រួច​ដាក់​ពុ​ទ្ធ្រា​ក្រហម និង​ស្ករ​ខ្មៅ​ចូល រួច​ដាំ​វា​។​
4.    នៅពេលដែល​រំងាស់​បាន​ចំនួន​៣​ម៉ោង អ្នក​អាច​ចិត​ល្ហុង​ទុំ ដាក់ចូល​ទៅក្នុង​ផ្កាថ្ម​នោះ រួច​ដាំ​ប៉ុន្មាន​នាទី​រួច លើក​ឡើងមក​ទើប​ល្ហុង​មិន​រលួយ​ខ្លាំង​។ ក្រោយ​ពេលដែល​អ្នក​ពិសារ​រួច វា​នឹងធ្វើ​ឲ្យ​ស្បែក​អ្នក​ស្អាត ការពារ​មិន​ឲ្យ​ងាយ​កើត​ស្នាម​ជ្រួញ ថែមទាំង​ពន្យារ​ភាព​ចាស់​ទៀតផង​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com