អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន តូយ៉ូតា​(​ខេ​ម​បូ​ឌា​) បាន​នាំយក​នូវ​ថវិកា​សប្បុរ​ស​ធម៌​ជូន​ដល់​មន្ទីរពេទ្យ គន្ធបុប្ផា​
23, Nov 2017 , 3:27 pm        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖ កាលពីពេល​ថ្មីៗ​នេះ ក្រុមហ៊ុន តូយ៉ូតា​(​ខេ​ម​បូ​ឌា​)​បាន​នាំយក​នូវ ថវិកា​សប្បុរសធម៌​ដែល​ទទួលបាន​ពី​ការប្រគុំ​តន្ត្រី តូយ៉ូតា ក្លា​ស៊ិ​ក និង​ទទួលបាន​ពី​មូលនិធិ​សប្បុរសធម៌​របស់ ក្រុមហ៊ុន តូយ៉ូតា​(​ខេ​ម​បូ​ឌា​) ទៅ​បរិច្ចាគ​ជូន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ទិ​៤ ដែល​ស្ថិតនៅលើ​វិថី​ឧកញ៉ា​ហ៊ីង​ប៉ែន រាជធានី​ភ្នំពេញ​។​
 
​គួរ​រំលឹក​ផងដែរ​ថា កាលពីពេល​ថ្មីៗ​នេះ​ក្រុមហ៊ុន តូយ៉ូតា​(​ខេ​ម​បូ​ឌា​) បានរៀបចំ​នូវ​ការប្រគុំ​តន្ត្រី​តូយ៉ូតា ក្លា​ស៊ិ​ក លើក​ទី​៥​នៅ​សាល​មហោស្រព​ចតុមុខ ដែល​ត្រូវ​បានផ្តល់​កិត្តិយស​យ៉ាង​ខ្ពង់ខ្ពស់​បំផុត ក្រោម​ព្រះរាជាធិបតីភាព​របស់​ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។



​ព្រឹ​ក្តិ​ការណ៍​ប្រគុំ​តន្ត្រី​សប្បុរសធម៌​នេះ ត្រូវបាន​ចូលរួម​សម្តែង​ពី​សំណាក់​ក​ក្រុម​តន្ត្រី Royal Philharmonic Concert Orchestra ដែលជា​ក្រុម​តន្ត្រី​ដ៏​ល្បី​នៅ​ចក្រភព​អង់គ្លេស ក្រោម​ការដឹកនាំ​របស់​លោក​Anthony Weeden និង​លោក David Juritz ក៏ដូចជា​មានការ​ចូល​រួម​សម្តែង​សិល្បៈ និង​ចម្រៀង​របស់លោក​គ្រូ អៀង ស៊ី​ធុល ព្រមទាំង​អមដោយ​ក្រុម​តន្ត្រី​របស់លោក​ផងដែរ​។ ជា​រៀងរាល់ឆ្នាំ​ក្រុម​តន្ត្រី តូយ៉ូតា ក្លា​ស៊ិ​ក​នេះ ត្រូវបាន​ប្រារព្ធ​ឡើង​ក្នុង​គោលបំណង​ប្រមូល​មូលនិធិ បម្រើ​ដល់​សកម្មភាព​សប្បុរស​ធម៌​ក្នុងសង្គម​។ ជាក់ស្តែង រាល់​ថវិកា​ទាំងអស់​ដែល​ទទួលបាន​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា នឹងត្រូវ​បរិច្ចាគ​ជូន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ដោយផ្ទាល់​។​

​អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើនេះ លោក​ឧកញ៉ា គង់ នួន ប្រធាន​ក្រុមហ៊ុន តូយ៉ូតា​(​ខេ​ម​បូ​ឌា​) និង​លោក ហ៊ី​រ៉ូ​យូ​គិ អ៊ី​តុ អគ្គនាយក​ក្រុមហ៊ុន ព្រមទាំង​គណៈប្រតិភូ​ជាច្រើនរូប​ទៀត បាន​នាំយក​នូវ​ថវិកា​សប្បរ​ស​ធម៌ ដែលមាន​តម្លៃ​សរុប ៤៦,៧៣៣ ដុល្លារ​សហរដ្ឋ​អា​មេ​រិច មក​ប្រគល់ជូន​លោក Denis Laurent អនុប្រធាន​មូលនិធិ និង​ជា​អនុប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា​ដោយផ្ទាល់​។


    
​សូម​បញ្ជាក់ដែរថា ចំនូល​សរុប​ចំនួន​៤៦,៧៣៣ ដុល្លារ​សហរដ្ឋ​អា​មេ​រិច ខាងលើ​រួមមាន​ថវិកា​ចំនួន​២៣,៧៣៣​ដុល្លារ​សហរដ្ឋ​អា​មេ​រិច បានមកពី​ការលក់​សំបុត្រ​ចូល​ទស្សនា​ការប្រគុំ​តន្ត្រី និង​មូលនិធិ​ផ្សេងៗ ហើយ​ជាមួយគ្នានេះ​ផងដែរ ក្រុមហ៊ុន តូយ៉ូតា​(​ខេ​ម​បូ​ឌា​)​ក៏បាន​ចូលរួម​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​ចំនួន ២៣,០០០​ដុល្លារ​សហរដ្ឋ​អា​មេ​រិច បន្ថែមទៀត​ផងដែរ​។ ក្រៅពី​ការប្រគល​ថវិកា​សប្បុរ​ស​ធម៌​ជូន​ដល់​មន្ទីរពេទ្យ​លោក​ឧកញ៉ា គង់ នួន ប្រធាន​ក្រុមហ៊ុន តូយ៉ូតា​(​ខេ​ម​បូ​ឌា​) និង​លោក ហ៊ី​រ៉ូ​យូ​គិ អ៊ី​តុ អគ្គនាយក​ក្រុមហ៊ុន ព្រមទាំង​គណៈប្រតិភូ​ជាច្រើនរូប​ទៀត បាន​ជួប​សំណេះសំណាល និង​បាន​ពិភាក្សា​ព្រមទាំង​ដើរ​ទស្សនា​ទិដ្ឋភាព​មន្ទីរពេទ្យ​ទាំងមូល​ជាមួយនឹង​លោក Denis Laurent អនុប្រធាន​មន្ទីរពេទ្យ​ផងដែរ​។​



​គួរ​រំលឹក​ផងដែរ ថា​នេះ​ជា​លើក​ទី​៤​ហើយ ដែល​ក្រុមហ៊ុន តូយ៉ូតា​(​ខេ​ម​បូ​ឌា​) បាន​បរិច្ចាគ​ថវិកា​សប្បុរសធម៌​ជូន​ដល់​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឋា ដែល​កាលពី​ឆ្នាំ​២០១៤ ថវិកា​សប្បុរសធម៌​ដែល​ប្រគល់ជូន​មាន​ចំនួន​២៣,១៣០​ដុល្លារ​សហរដ្ឋ​អា​មេ​រិច ក្នុង​ឆ្នាំ​២០១៥​ថវិកា​សប្បុរសធម៌​មាន​ចំនួន​៤០,១៣០​ដុល្លារ​សហរដ្ឋ​អា​មេ​រិច ក្នុង​ឆ្នាំ​២០១៦​ថវិកា​សប្បុរសធម៌​មាន​ចំនួន​៤៣,៦៦៨​ដុល្លារ​សហរដ្ឋ​អា​មេ​រិច  និង​ក្នុង​ឆ្នាំ​២០១៧​នេះ ថវិកា​សប្បុរសធម៌​មាន​ចំនួន​៤៦,៧៣៣ ដុល្លារ​សហរដ្ឋ​អា​មេ​រិច  ត្រូវបាន​ប្រគល់ជូន​ដល​ល់​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឋា​។​

(​អត្ថបទ​ពាណិជ្ជកម្ម​)



© រក្សាសិទ្ធិដោយ thmeythmey.com