អត្ថបទពាណិជ្ជកម្ម
​សន្និបាត​បញ្ញវន្ត​ពិភពលោក​លើក​ទី​3 ទទួល​ស្វាគមន៍​ភ្ញៀវកិត្តិយស​រាប់ពាន់នាក់​សម្រាប់​ឱកាស​ផ្នែក​ធុរកិច្ច ការសិក្សា និង​ការងារ​
23, Nov 2017 , 4:13 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖​មាន​ភ្ញៀវកិត្តិយស​ច្រើនជាង 2,000 នាក់ បាន​ចូលរួម​ក្នុង​សន្និបាត​បញ្ញវន្ត​ពិភពលោក​លើក​ទី​3 (GAC) កាលពីពេល​ថ្មីៗ​កន្លងទៅនេះ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​។ ព្រឹត្តិការណ៍​នេះ ត្រូវបាន​រៀបចំ​ឡើងជា​ប្រចាំឆ្នាំ​ដោយ IDP Education (Cambodia) ដែលជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ផ្នែក​ការអប់រំ​អន្តរជាតិ​ឈានមុខ​គេ​នៅក្នុង​ពិភពលោក​។​

​ជាថ្មី​ម្តងទៀត ព្រឹត្តិការណ៍​នៃ​មហាសន្និបាតប្រចាំ​ឆ្នាំនេះ បាន​ប្រមូលផ្តុំ​អតីត​និស្សិត​មកពី​ប្រទេស​កម្ពុជា អូស្ត្រាលី កាណាដា ណូ​វែ​ល​សេ​ឡង់ ចក្រភព​អង់គ្លេស សហរដ្ឋអាមេរិក បារាំង រុស្សី កូរ៉េ ជប៉ុន ចិន ម៉ាឡេស៊ី សិង្ហបូរី និង​ប្រទេស​ដទៃ​ផ្សេងទៀត និង​បានផ្តល់​វេទិកា​មួយ​សម្រាប់​ការជួប​ជុំគ្នា ចែករំលែក​គំនិត និង​បង្កើត​បណ្ដាញ​ទំនាក់ទំនង​ជាមួយ​អ្នកជំនាញ អ្នកធ្វើការ​ក្នុងតួនាទី​ជា​អ្នកសម្រេចចិត្ត និង​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល វិស័យ​ឯកជន និង​សង្គម​ស៊ីវិល​ផងដែរ​។

GAC 2017 រៀបចំ​កម្មវិធី​ដែលមាន​លក្ខណៈពិសេស​ដា​ច់​ដោយឡែក​ពីគ្នា​ចំនួន​បី​គឺ វេទិកា​ធុរកិច្ច និង​ការអប់រំ​សកល ការតាំងពិព័រណ៍​ការ​ងារ​ និង​ការអប់រំ​សកល និង កម្មវិធី​ទទួលទាន​អាហារ​ពេល​ល្ងាច​ នៃ​សន្និបាត​បញ្ញវន្ត​ពិភពលោក​។​



​ក្នុងឱកាស​បើក​កម្មវិធី​ជា​ផ្លូវការ  ឯ​.​ឧ ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​លើកទឹកចិត្ត​ដល់​អ្នកចូលរួម​កម្ពុជា​ទាំងអស់ ​ឲ្យ​ប្រកាន់ខ្ជាប់​នូវ​តួនាទី ​ក្នុងនាម​ជា​អគ្គរាជទូត​តំណាង​ឲ្យ​ជាតិ​សាសន៍​ខ្លួន ជាមួយនឹង​ភាពជោគជ័យ​របស់​ពួកគេ​។ ​ឯកឧត្តម​បាន​មានប្រសាសន៍ថា​៖ «​ចំពោះ​ជនរួមជាតិ​ខ្មែរ​ទាំងអស់​គ្នា នៅក្នុង​ទឹកដី​កំណើត យើង​ជាស​ញ្ញា​នៃ​ក្តីសង្ឃឹម និង​ជា​កូនសោរ​ ឈានទៅ​បើក​ឡើង​នូវ​សក្តានុពល​របស់​ប្រទេស​យើង​។ សម្រាប់​ពិភពលោក ទាំងអស់គ្នា​ ជា​ឯកអគ្គរាជទូត​នៃ​ប្រជាជាតិ​យើង ក្នុង​លក្ខណៈ​សុភាពរាបសារ​របស់ខ្លួន ហើយដោយ​ពុំ​ចាំបាច់​រាយ​ការ​ណ៏​មក​ខ្ញុំ​ឡើយ​។ បងប្អូន​ជា​តំណាង​មុខមាត់ កិត្តិនាម និង​ជា​ម៉ាក​សញ្ញាសម្គាល់​របស់​ប្រទេស​។ អ្នក​ទាំងអស់​ជា​អ្នកនាំពាក្យ អ្នក​ផ្សព្វផ្សាយ តាមរយៈ​កញ្ចក់​ឆ្លុះបញ្ចាំង​របស់​អ្នក ដែល​ពិភពលោក​នឹង​យល់ដឹង​ពី​កម្ពុជា និង​ប្រជាជន​យើង​។ ខ្ញុំ​ជឿជាក់ថា​ តួនាទី​ទាំងនេះ ទោះ​មានការ​យកចិត្ត​ទុក​ទទួលយក​កម្រិតណា នឹង​ជាការ​រំលឹក និង​ជំរុញ​ទឹកចិត្ត​បងប្អូន ឲ្យទៅជា​តំណាង​ដែល​ល្អ​បំផុត ​តាម​ដែល​អាច​ធ្វើបាន​។​”

​ឯ​.​ឧ បណ្ឌិត ហង់ ជួន ណា​រ៉ុន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែងនា​កម្មវិធី​ទទួលទាន​អាហារ​ពេល​ល្ងាច​ សម្រាប់​ការ​​ជួប​ជុំគ្នា​របស់​បញ្ញវន្ត​ពិភពលោក​នោះ​ថា​៖ «​សន្និបាត​បញ្ញវន្ត​ពិភពលោក គឺជា​ព្រឹត្តិការណ៍​ដ៏​ពិ​សេសមួយ ​ដែល​ប្រមូលផ្តុំ​អតីត​និស្សិត រដ្ឋាភិបាល និង​វិស័យ​ឧស្សាហកម្ម ​ឲ្យ​ជួបជុំគ្នា ដើម្បី​​​ពិភាក្សា​អំពី​ប្រធានបទ​ថ្មីៗ បង្កើត​បណ្តាញ​ទំនាក់ទំនង និង​ចែករំលែក​បទពិសោធន៍​។ កម្មវិធី​នេះ គឺជា​និមិត្តរូប​មួយ​ដ៏​សំខាន់ ​នៃ​ការរីកចម្រើន​សម្រាប់​ធ​ន​ធាន​មនុស្ស​របស់​ប្រទេស​កម្ពុជា​»។​

​លោកជំទាវ Angela Corcoran  អគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា បាន​ចូលរួម​​​ក្នុង​ពិធី​បើក​កម្មវិធី​ថា​៖ «សន្និបាត​បញ្ញវន្ត​ពិភពលោក គឺ​ពិត​ជាមាន​សារៈសំខាន់​ សម្រាប់​បរិបទ​កម្ពុជា​នាពេល​បច្ចុប្បន្ន​​។ ទី១ សន្និបាត​នេះ​ បាន​ប្រមូលផ្តុំ​អ្នកផ្តល់​សេវា​អប់រំ​ទាំងអស់ និង​ផ្នែក​អាជីវកម្ម​ផ្សេងៗ ឲ្យ​មកជួប​ជុំគ្នា ដូចនេះ​និស្សិត​កម្ពុជា​អាច​សម្លឹងមើល​ស្ថាប័ន​ទាំងអស់នោះ និង​ពិនិត្យ​មើលថា​ តើ​ជម្រើស​ណាខ្លះ​ ដែល​សមស្រប​សម្រាប់​ការអប់រំ​នៅ​ទូទាំង​សកលលោក​។ ទី២ សន្និបាត​នេះ​ គឺជា​ព្រឹត្តិការណ៍​ដែល​ប្រមូលផ្តុំ​អតីត​និស្សិត​ ឲ្យ​មកជួប​ជុំគ្នា ដើម្បី​បង្កើត​បណ្តាញ​ទំនាក់ទំនង និង​ដើម្បី​រៀនសូត្រ​ពីគ្នា​ទៅវិញទៅមក ដែល​នេះ​គឺជា​ចំណុច​ដ៏​មាន​សារៈសំខាន់​មួយ​។​” 

​មាន​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​កម្មវិធី​នេះ​​ដែរ ឯ​.​ឧ Bill Longhurst អគ្គរាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា បាន​គូសបញ្ជាក់​ អំពី​តួនាទី​ដ៏​សំខាន់​នៃ​ការអប់រំ ​នៅក្នុង​ព្រឹត្តិការណ៍​នេះ។ ឯកឧត្តម បាន​មានប្រសាសន៍​​ថា​៖ «ខ្ញុំ​ជឿជាក់ថា GAC នឹង​ដើរតួរ​រៀបចំ​ ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចពិភាក្សា​នានា ​អំពី​គំនិត​ផ្តួចផ្តើម​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ និង​ស្រដៀង​គ្នា​នេះ​​ច្រើន​ទៀត​ នៅក្នុង​វិស័យ​អប់រំ​។ ខ្ញុំ​សូម​ជូនពរ​ដល់​អង្គសន្និបាត​ទាំងមូល និង​ភ្ញៀវកិត្តិយស ​ដែល​បាន​អញ្ជើញ​ចូលរួម​ទាំងអស់ ឲ្យ​ជួបប្រទះ​តែ​ភាពជោគជ័យ​ ក្នុងការ​រៀនសូត្រ ការបង្កើត​បណ្តាញ​ទំនាក់ទំនង និង​ការចែករំលែក​បទពិសោធ​ន៍​នានា ​របស់​ពួកគេ​»។



 ឯ​.​ឧ George Edgar អគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា បាន​មានប្រសាសន៍​នៅក្នុង​ពិធី​បើក​កម្មវិធី​ថា​៖ «សន្និបាត​បញ្ញវន្ត​ពិភពលោក គឺជា​ឱកាស​មួយ​ដ៏​ប្រសើរ​បំផុត​ សម្រាប់​សមាជិក​ មកពី​ស​មា​គម​អតីត​និស្សិត​ផ្សេងៗ ជួបជុំគ្នា​ដើម្បី​ចែករំលែក​បទពិសោធន៍ និង​ព័ត៌មាន​នានា និង​បង្កើត​បណ្តាញ​ទំនាក់ទំនង ​ជាមួយ​អតីត​និស្សិត​មកពី​ជុំវិញ​ពិភពលោក»​។

​វេទិកា​ធុរកិច្ច ​និង​ការអប់រំ​សកល បានរៀបចំ​ព្រឹត្តិការណ៍​កិច្ចពិភាក្សា​សំណួរចម្លើយ លើ​ប្រធានបទ​ដែល​ផ្តោតលើ​បញ្ហា​ដែល​ពាក់ព័ន្ធ​នឹង​កម្ពុជា និង​មានការ​ចូលរួម​ពី​វាគ្មិន​ច្រើនជាង ៦០ រូប​ផងដែរ​។ ប្រធានបទ​ក្នុងឆ្នាំនេះ​រួមមាន​៖ 

​អនាគត​នៃ​កសិពាណិជ្ជកម្ម​, ទំនាក់ទំនង​អាជីវកម្ម​ក្នុង​យុគសម័យ​ឌីជីថល , អំពើហិង្សា​ក្នុង​គ្រួសារ ,ធុរកិច្ច​អន្តរជាតិ​៖ ផលចំណេញ និង​ផល​លំបាក ,ការទាក់ទាញ និង​ការ​រក្សាទុក​៖ តើ​មាន​អ្វីដែល​មានតម្លៃ​ក្នុង​ជីវិត​ជាជាង​មាសប្រាក់​? , នវានុវត្តន៍ - ភាពជា​អ្នកដឹកនាំ​ដែល​មានការជំរុញ​លើកទឹកចិត្ត​, តារា​រះ​របស់​កម្ពុជា​, និ​ន្នាការ (Trendsetters)៖ ការប្រកួតប្រជែង​សម្រាប់​ទីផ្សារ​អតិថិជន ​ដែល​កំពុង​រីកដុះដាល​, ហេតុអ្វី​បានជា CSR ល្អ​សម្រាប់​អាជីវកម្ម​? ការ​ផុស​ឡើង​នៃ​ឧស្សាហកម្ម​ច្នៃប្រឌិត​, ការកើនឡើង ​នៃ​ការធ្វើដំណើរ​ក្នុង​តំបន់​, អចល​ទ្រព្យ​កម្ពុជា​៖ កំណើន ឬ​ការថយចុះ​? ចល័តភាព​នៃ​កម្លាំង​ពលកម្ម​៖ គុណសម្បត្តិ និង​គុណ​វិ​ប​ត្តិ?

​លោក ម៉ៅ ស្រេង អ្នករៀបចំ​សន្និបាត GAC និង​ជានា​យក IDP Education-ACE ប្រចាំ​ប្រទេស​បាន​មានប្រសាសន៍ថា​៖ «​ជាថ្មី​ម្តងទៀត សន្និបាត​បញ្ញវន្ត​ពិភពលោក​ បាន​ផ្តល់ជូន​នូវ​ឱកាស​ និង​វេទិកា​យ៉ាង​ពិសេស​មួយ​ សម្រាប់​អតីត​និស្សិត​បាន​ជួបជុំគ្នា ចែករំលែក​បទពិសោធ​ន៍ និង​បង្កើន​ចំណេះដឹង​របស់​ពួកគេ​ ជាមួយ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល វិស័យ​ឧស្សាហកម្ម និង​សង្គម​ស៊ីវិល​»​។ 

​គាត់​បាន​មានប្រសាសន៍​បន្ថែមទៀត​ថា​៖«សន្និបាត​នេះ ឆ្លុះបញ្ចាំង​ពី​ឥទ្ធិពល​ដ៏​សំខាន់ ​ដែល​អតីត​និស្សិត​មាន​ ចំពោះ​ការអភិវឌ្ឍ​ធនធានមនុស្ស​របស់​ជាតិ និង​ការទទួលស្គាល់​សារៈសំខាន់​នេះ​ ក្នុង​កម្រិត​ខ្ពស់បំផុត​ ពី​រដ្ឋាភិបាល ​និង​វិស័យ​ឧស្សាហកម្ម​»។

​សន្និបាត GAC លើក​ទី​3 បាន​ទាក់ទាញ​ម្ចាស់​ឧបត្ថម្ភ និង​អ្នកគាំទ្រ​សំខាន់ៗ​ ពី​វិស័យ​សាជីវកម្ម សភាពាណិជ្ជកម្ម សមាគម​អតីត​និស្សិត និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ផងដែរ​។ លេខាធិការ GAC សូម​ថ្លែងអំណរគុណ​ចំពោះ​៖
•​    ​ក្រុមហ៊ុន AIA (Cambodia) Life Insurance Plc. និង IELTS ជា​អ្នក​ឧបត្ថម្ភ​កម្រិត Platinum
•​    ​ធនាគារ ABA និង​មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការអប់រំ (ACE) ជា​អ្នក​ឧបត្ថម្ភ​កម្រិត Gold 
•​    ​ស្ថានទូត​ចក្រភព​អង់គ្លេស វិទ្យា​សា្ថ​ន​គណនេយ្យករ​ជំនាញ អូស្ត្រាលី (CPA Australia) ក្រុមហ៊ុន ATHE Cambodia សាលារៀន Singapore Cambodia International Academy (SCIA) និង ទីភ្នាក់ងារ​អន្តោប្រវេសន៍​អូស្ត្រាលី (AMA) ជា​អ្នក​ឧបត្ថម្ភ​កម្រិត Silver​។​
•​    ​សណ្ឋាគារ​សុខា​ភ្នំពេញ (​ដៃគូ​សម្រាប់​កន្លែង​រៀបចំ​កម្មវិធី​) ក្រុមហ៊ុន HRInc (​ដៃគូ​ផ្នែក​ការងារ​) និង​ក្រុមហ៊ុន 360 Light and Sound (​ដៃគូ​ផ្នែក​ពន្លឺ និង​សំឡេង​)

​ការតាំងពិព័រណ៍​ការ​ងារ​ និង​ការអប់រំ​សកល ដំណើរការ​យ៉ាង​រលូន ​ជាមួយនឹង​សកម្មភាព​ដទៃ​ផ្សេងទៀត​ របស់ GAC និង​បានបង្ហាញ​ពី​វិថី​ការងារ និង​ការអប់រំ​ជាច្រើន​។ មាន​សិស្ស ​និស្សិត មាតាបិតា និង​សាធារណជន​ទូទៅ​ច្រើនជាង ១៥០០នាក់ ​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ ​ដោយ​សេរី ដោយបាន​ទៅ​ទស្សនា​ស្តង់​ពិព័រណ៍​ច្រើនជាង ៦០ កន្លែង ដែលមាន​តំណាង​​​សាកលវិទ្យាល័យ​ចំនួន ៣៧ ស្ថាប័ន​អប់រំ​ក្នុងស្រុក កម្មវិធី​អាហារូបករណ៍ សមាគម​អតីត​និស្សិត និង​អាជីវកម្ម​អន្តរជាតិ​ ដើម្បី​ទទួលបាន​ដំបូន្មាន​សម្រាប់​អនាគត​របស់​ពួកគេ​។

​លោក ជាង វ៉ាន់​តាក់ ប្រធាន​ផ្នែក​ការសិក្សា​នៅ​បរទេស​នៅ IDP Education (Cambodia) បាន​ថ្លែងថា​៖«ការតាំងពិព័រណ៍​ការ​ងារ​ និង​ការអប់រំ​សកល បានផ្តល់​ឱកាស​ដល់​សិស្ស​ និស្សិត​ ក្នុងការ​ស្វែងយល់​អំពី​ពិភពលោក ​តាមរយៈ​យើង ដោយ​​ជជែក​ជាមួយ​ស្ថាប័ន​នានា​ ពី​ទីកន្លែង​ផ្សេងៗ​ជុំវិញ​ពិភពលោក ដែល​ជួយ​ពួកគេ​ ឲ្យ​​ពិចារណា​អំពី​ទីកន្លែង​ទៅ​សិក្សា​នៅក្រៅ​ប្រទេស​ដែល​ល្អ​សម្រាប់​ពួកគេ​។ យើង​ពិត​ជាមាន​ក្តីសប្បាយ​រីករាយ​ ក្នុងការ​ស្វាគមន៍​ចំពោះ​ការចូលរួម​ពី​សាលារៀន និង​សាកលវិទ្យាល័យ​នានា​ មកពី​ប្រទេស​កម្ពុជា សិង្ហបុរី អូស្ត្រាលី ណូ​វែ​ល​សេ​ឡង់ ចក្រភព​អង់គ្លេស កាណាដា សហរដ្ឋអាមេរិក នៅក្នុង​ព្រឹត្តិការណ៍​នេះ​»។



​ការតាំងពិព័រណ៍​ការ​ងារ​ និង​ការអប់រំ​សាកល ក៏មាន​រួមបញ្ចូល​នូវ​កិច្ចពិភាក្សា​ពេញអង្គ ដែលមាន​និយោជិត និយោជក និង​តំណាង​ស្ថាប័ន​សរុប​ជាង ៤០ នាក់ ធ្វើ​បទ​បង្ហាញ​ ស្តីពី​វិថី​ការងារ​ និង​ការអប់រំ​ផ្សេងៗ​គ្នា ក្នុង​លក្ខណៈ​ជាការ​ឆ្លើយឆ្លង​គ្នា​ តាមរយៈ​សំណួរ​ និង​ចម្លើយ​។​

GAC ២០១៧ បាន​បញ្ចប់ទៅ​ប្រកបដោយ​ជោគជ័យ ដោយមាន​ការរៀបចំ​ក​ម្ម​វិធី​ទទួលទាន​អាហារ​ពេល​ល្ងាច​ សម្រាប់​ការជួប​ជុំគ្នា​របស់​បញ្ញាវន្ត​ពិភពលោក ដែល​បាន​អញ្ជើញ​ចូលរួម​ដោយ​ភ្ញៀវកិត្តិយស​ជាង ៨០០នាក់។ ពួកគេ​ទាំងនោះ ​ក៏បាន​ចូលរួម​ផងដែរ​ នៅក្នុង​ការអបអរសាទ​រ​​ខួប​លើក​ទី ២៥ ឆ្នាំ ​នៃ​ប្រតិបត្តិការ​របស់ IDP Education នៅក្នុង​ប្រទេស​កម្ពុជា​។

​លេខាធិកា GAC នឹង​ទន្ទឹងរង់ចាំ​ស្វាគមន៍​ ចំពោះ​ម្ចាស់​ឧបត្ថម្ភ អ្នកគាំទ្រ វាគ្មិន និង​គណៈប្រតិភូ​នានា​ សម្រាប់​សន្និសីទ GAC លើក​ទី ៤ ក្នុង​ឆ្នាំ​២០១៨​។

(​អត្ថបទ​ពាណិជ្ជកម្ម​)



© រក្សាសិទ្ធិដោយ thmeythmey.com