អត្ថបទពាណិជ្ជកម្ម
សារៈសំខាន់​នៃ​ជំនាញ​គណនេយ្យ ហិរញ្ញវត្ថុ និង​សវនកម្ម​
23, Nov 2017 , 4:37 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖​ការសិក្សា​ទៅលើ​ជំនាញ​គណនេយ្យ ហិរញ្ញវត្ថុ និង​សវនកម្ម​ជាការ​វិនិយោគ​មួយ​ដ៏​ត្រឹមត្រូវ​សម្រាប់​វិស័យ​ការងារ ក៏ដូចជា​ការធ្វើ​អាជីវកម្ម​។ ជំនាញ​គណនេយ្យ ហិរញ្ញវត្ថុ និង​សវនកម្ម​ពិតជា​រួមចំណែក​យ៉ាងសកម្ម​នៅក្នុង​វិស័យ​ការងារ​ទាំង​រដ្ឋ និង​ឯកជន ព្រោះ​វា​ជា​ផ្នែក​មួយ​ដែល​ជួយ​ដំណើរការ​នៅក្នុង​ស្ថាប័ន​ការងារ​ទាំងអស់​អោយ​រីកចម្រើន​ទៅមុខ​។

​ប៉ុន្តែ​ការសិក្សា​ជំនាញ​គណ​ន្យេ និង​ហិរញ្ញវត្ថុ​នេះ អ្នក​គួរតែ​សិក្សា​ជាមួយ​សាលា​ដែល​បង្រៀន​ជា​លក្ខណៈ​ស្តង់ដារ និង​មានការ​ទទួលស្គាល់​ជា​លក្ខណៈ​អន្តរជាតិ​។ ជាក់ស្តែង​វិទ្យាស្ថាន CamEd Business School កំពុងតែ​បើកទទួល​សិស្ស​ថ្មី​ចូលរៀន​ទៅលើ​ជំនាញ​គណនេយ្យ​ស្តង់ដារ​អន្តរជាតិ​ដែល​ហៅ​កាត់​ថា ACCA (Association of Chartered Certified Accountants) សម្រាប់​និស្សិត​ដែលមាន​បរិញ្ញាបត្រ​រួចហើយ​។

​សម្រាប់​ការសិក្សា ACCA ជាមួយ​វិទ្យាស្ថាន CamEd Business School វិទ្យាស្ថាន​នឹងធ្វើ​ការបង្រៀន​ដោយ​គោរព​តាម​ស្តង់ដារ​គណនេយ្យ​អន្តរជាតិ​មួយ ដែល​យើង​ហៅ​កាត់​ថា IFRS (International Financial Reporting Standards)​។ លើសពីនេះទៅទៀត សម្រាប់​និស្សិត​ដែល​បញ្ចប់​ថ្នាក់ ACCA ជាមួយ​វិទ្យាស្ថាន CamEd Business School និស្សិត​ទាំងអស់​នឹង​ទទួលបាន​សញ្ញាបត្រ​ចេញពី​សា្ថ​ប័ន ACCA ដែលមាន​ទីតាំងនៅ​ចក្រភព​អង់គ្លេស ហើយ​មានការ​ទទួលស្គាល់​ពី ១៨៣ ប្រទេស​នៅលើ​ពិភពលោក​។   

​បន្ថែម​ពីលើ​សញ្ញាបត្រ​ដែលមាន​កា​រ​ទទួលស្គាល់​ជា​លក្ខណៈ​អន្តរជាតិ វិទ្យាស្ថាន CamEd Business School  បាន​អញ្ជើញ​សា​ស្រា្ត​ចា​រ្យ​ដែលមាន​បទពិសោធន៍ និង​មកពី​បណ្តា​ប្រទេស​ល្បីៗ​នៅលើ​ពិភពលោក ដូចជា សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស ប្រទេស​សិង្ហ​បុរី ប្រទេស​ហ្វីលីពីន និង​បណ្តា​ប្រទេស​ល្បីៗ​ជាច្រើន​ទៀត​នៅលើ​ពិភពលោក​។

​ឥឡូវនេះ​វិទ្យាស្ថាន CamEd Business School កំពុងតែ​បើកទទួល​ពាក្យ​សិស្ស​ចូលរៀន​ចាប់ពី​ថ្ងៃនេះ រហូតដល់​ថ្ងៃទី ០៥ មករា ឆ្នាំ ២០១៨​។ សិស្សានុសិស្ស​ទាំងអស់​ក៏​អាច​ចុះឈ្មោះ​ចាប់តាំងពី​ពេលនេះ​ទៅបាន តាមរយៈ​គេហទំព័រ www.cam-ed.com ។

​សម្រាប់​ពត៌មាន​បន្ថែម​លោកអ្នក​អាច​ទំនាក់ទំនង​បាន​តាមរយៈ​លេខ​ទូរស័ព្ទ ០២៣ ៩៨៦ ៥២២/ ៥២៣/ ៩៦០/ ៩៦១ ឬក៏​អាច​សាកសួរ​ពត៌មាន​បន្ថែម​នៅ​ទីតាំង​ផ្ទាល់​បានជា​រៀងរាល់ថ្ងៃ​ចាប់ពី​ម៉ោង ៧​ព្រឹក រហូតដល់​ម៉ោង ៨​យប់​។​

(​អត្ថបទ​ពាណិជ្ជកម្ម​)



© រក្សាសិទ្ធិដោយ thmeythmey.com