ជាតិ
រថយន្ត
ទៅ​ផ្លូវ​ឆ្ងាយ តើ​ម្ចាស់​យានយន្ត​ត្រូវ​ពិនិត្យ​អ្វីខ្លះ​?
18, Dec 2017 , 8:39 pm        
រូបភាព
ដោយ:
​លោក ខេ​ម ខុម ជា​អ្នកចាត់ការ​ទូទៅ​ក្នុង​យានដ្ឋាន ខេ​ម បាន​រៀបរាប់ថា នៅពេល​គេ​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ ម្ចាស់​យានយន្ត​ត្រូវ​ស្វែងរក​ការពិនិត្យ​រថយន្ត​រប​ស់​ពួកគេ ដើម្បី​ចៀស​ផុតពី​គ្រោះថ្នាក់​ដែល​បណ្តាលមកពី​យានយន្ត​ផ្ទាល់​។ ភ្លើង​កូត​-​ហ្វា ភ្លើង​ស៊ីញ៉ូ​ឆ្វេង​-​ស្ដាំ ហ្វ្រាំង និង​ធុង​ទឹកជា​ដើម គឺជា​ចំនុច​សំខាន់ៗ​ដែល​លោក ខេ​ម ខុម ជំរុញ​ម្ចាស់​យានយន្ត​ត្រួតពិនិត្យ​



​លោក​បន្តទៀតថា កង់​រថយន្ត​រឹតតែ​សំខាន់ ដែល​ទាមទារ​ឲ្យ​មានការ​ត្រួតពិនិត្យ​រៀងរាល់​៣​ខែម្តង​។ សម្រាប់​លោក ខុម ការពិនិត្យ​គ្រឿង​ក្រោម​នៃ​រថយន្ត ដែល​រួមមាន​ទាំង​ស្ថានភាព​សំបក​កង់ បូម និង​ហ្វ្រាំង​ជាដើម​នោះ រឹតតែ​ចាំបាច់​សម្រាប់​ការ​មុខ​ចេញដំណើរ​។​

​នៅ​កម្ពុជា រថយន្ត​អាចមាន​បញ្ហា​គ្រឿង​ក្រោម​ច្រើន ដោយសារតែ​ផ្លូវថ្នល់​ដែល​មិន​ស្អាត​ល្អ ដោយ​នៅមាន​ជង្ហុក​ច្រើន​៕





© រក្សាសិទ្ធិដោយ thmeythmey.com