ជាតិ
រដ្ឋាភិបាល ឈប់តម្រូវឲ្យតម្កល់ប្រាក់ សម្រាប់ការបង្កើតគ្រឹះស្ថានឧត្តមសិក្សា
× ភ្នំពេញ៖ ការបង្កើតគ្រឹះស្ថានឧត្តមសិក្សាខាងឯកជន មិនតម្រូវឲ្យតម្កល់ប្រាក់ចូលទៅក្នុងរដ្ឋ ដូចមុនឡើយ។ សម្តេច ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា បានសម្រេចបែបនេះ ក្រោយមានសំណើពីសមាគមគ្រឹះស្ថានឧត្តមសិក្សា។
សមាជិក៩២នាក់ នៃសមាគមគ្រឹះស្ថានឧត្តមសិក្សាឯកជាតិ បានលើកឡើងនូវសំណើខាងលើ ក្នុងជំនួបជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាព នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧។ នេះបើតាមព័ត៌មាន ដែលបង្ហោះលើទំព័រហ្វេសប៊ុកសម្តេច ហ៊ុន សែន។
ប្រភាពដដែល បានឲ្យដឹងថា សម្តេច ហ៊ុន សែន យល់ព្រមនឹងសំណើរនេះ ដោយភ្ជាប់ជាមួយនឹងលក្ខខណ្ឌយ៉ាងដូច្នេះ៖«សម្តេច ហ៊ុន សែន បានឯកភាព ពុំឲ្យមានការតម្កល់ប្រាក់ទៀតទេ ដែលនឹងបង្កើនជំនឿទុកចិត្ត ហើយក៏អាចកាត់បន្ថយនូវអំពើពុករលួយផងដែរ។ ប៉ុន្តែ គណៈគ្រប់គ្រងគ្រឹះស្ថាននីមួយៗ ត្រូវទទួលខុសត្រូវទាំងស្រុង ប្រសិនបើមានបញ្ហាអ្វីប៉ះពាល់ដល់ថវិកា ដែលនិស្សិតបានបង់លុយសម្រាប់ចូលរៀនហើយ»៕
© រក្សាសិទ្ធិដោយ thmeythmey.com