ជាតិ
រថយន្ត
ដំណើរ​ទៅកាន់​ខេត្តសៀមរាប​ដោយ​រីករាយ និង​សុវត្ថិភាព ជាមួយ​រថយន្ត​Mercedes-Benz ប្រភេទ Vito Tourer
15, Jan 2018 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមការងារ​របស់​ក្រុមហ៊ុន​Mercedes-Benz បាន​យក​រថយន្ត​ប្រភេទ  Vito Tourer នេះ ធ្វើដំណើរ ទៅកាន់​ខេត្តសៀមរាប នៅក្នុង​ដំណើរ​កម្សាន្ត​រយៈពេល​ខ្លី​កាលពីពេល​ថ្មីៗ​នេះ​។ លោក ឡេង វ​ន្ថា ប្រតិបត្តិ​ករ​ផ្នែក​លក់​របស់​ក្រុមហ៊ុន Star Auto ដែលជា​ក្រុមហ៊ុន​ទទួល​សិទ្ធិ​នាំចូល និង​ចែកចាយ​ផ្តាច់មុខ​រថយន្ត Mercedes-Benz ប្រចាំ​ប្រទេស​កម្ពុជា ដែល​ស្ថិតនៅក្នុង​ដំណើរ​កម្សាន្ត​នេះ បាន​បញ្ជាក់ថា ការធ្វើដំណើរ​ជាមួយនឹង រថយន្ត​Vito Tourer​នេះ ពិតជា​ងាយស្រួល​ខ្លាំងណាស់ មាន​សុវត្ថិភាព និង​ផាសុកភាព​ខ្ពស់ ហើយ​ស៊ីប្រេង​តិច​ទៀតផង​។



​លោក ឡេង វ​ន្ថា បាន​ពន្យល់​ទៀតថា បើទោះជា​បើកបរ​នៅលើ​ចម្ងាយ​ផ្លូវ​ឆ្ងាយ​យ៉ាងណាក៏ដោយ ក៏​មិនមាន​ភាព​នឿយហត់​ដែរ ដោយសារ​គ្រប់​រថយន្ត Mercedes-Benz បាន​បំពាក់​ជាស្រេច​នូវ​បច្ចេកវិទ្យា​ទំនើប ដូចជា​ប្រព័ន្ធ​ទប់​លំនឹង​មិន​ឲ្យ​រថយន្ត​ឃ្លេងឃ្លោង​នៅពេល​បើកបរ​ក្នុង​ល្បឿន​លឿន​ជាដើម​។ 



​មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្នុង​ដំណើរ​ពី​ទីក្រុង​ភ្នំពេញ ទៅដល់​ព្រះអង្គ​ចេក ព្រះអង្គ​ចម ខេត្តសៀមរាប រថយន្ត Vito Tourer Pro ១១​កៅអី​នេះ ស៊ីប្រេង​អស់​តែ​ប្រមាណ ១៤.៥​លីត្រ​ប៉ុណ្ណោះ បើ​ធៀប​នឹង​រថយន្ត​ម៉ាក​ផ្សេង​អាច​ស៊ីប្រេង ឬ​សាំង​ចន្លោះ ពី ២០​ទៅ​៣០​លីត្រ​ឯណោះ​។ នេះ​បើតាម ប្រតិបត្តិ​ករ​ផ្នែក​លក់​របស់​ក្រុមហ៊ុន Star Auto​ដដែល ដោយបាន​បន្ថែមទៀតថា​រថយន្ត Vito Tourer Pro​នេះ មាន​ទំហំ​វែង​គឺ​៥.៥​ម៉ែត្រ ហើយ​ផ្នែក​ខាង​មាន​ភាព​ទូលាយ ដែល​ស័ក្តិសម​ណាស់ សម្រាប់​អ្នក​ដែលមាន​សមាជិកគ្រួសារ​ច្រើន ចាប់ពី​៧​នាក់ ទៅដល់​១១​នាក់​។



​សូម​អញ្ជើញ​ទៅ​ទស្សនា​រថយន្ត Vito Tourer116 CDI នៅ​សាល​តាំង​បង្ហាញ​រថយន្ត​Mercedes-Benz ដើម្បី​ទទួលបាន​ព័ត៌មាន​កាន់តែ​លម្អិត​ពី​ភ្នាក់ងារ​រថយន្ត​របស់​ក្រុមហ៊ុន Star Auto Cambodia ដែល​ស្ថិតនៅ​ផ្លូវ ៦០​ម៉ែត្រ ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ សម្រាប់​ព័ត៌មាន​បន្ថែម អតិថិជន​អាចទាក់ទង​ទៅកាន់​លេខ​ទូរ​សព្ទ ០១១ ៧២៦ ៩៨៨ ឬ ០១៧ ២៣១ ៤៨៨ ឬ ០២៣ ២៣១ ៤៨៨ ៕








Tag:
 រថយន្ត​
  MercedesBenz
  ឡេង វត្ថា​
 ​ សៀមរាប​
 ​ ភ្នំពេញ​
© រក្សាសិទ្ធិដោយ thmeythmey.com