ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គេង​មិន​គ្រប់​អាចធ្វើ​ឲ្យ​មនុស្ស​គិត​អវិជ្ជមាន​ច្រើន​
17, Jan 2018 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន Mail Online បាន​ឲ្យ​ដឹងថា តើ​អ្នកមាន​អារម្មណ៍​តក់ស្លុត​មែន​ទេ​? អញ្ចឹង​ឆាប់​ចូល​គេង​ទៅ ព្រោះ​កាលណា​អ្នក​គេង​បាន​កាន់តែច្រើន អ្នក​កាន់តែ​អាចធ្វើ​ឲ្យ​អារម្មណ៍​មាន​ភាព​ធូរស្រាល​ច្រើន​។



​ការសិក្សា​មួយ​ដែល​បានធ្វើ​ទៅលើ​និស្សិត​សាកលវិទ្យាល័យ ១០០​នាក់ បាន​រកឃើញថា កាលណា​មនុស្ស​យើង​គេង​កាន់តែ​តិច ហើយ​សមត្ថភាព​ក្នុងការ​គេង​លក់​កាន់តែ​យឺត នៅ​វា​នឹង​ជាប់ទាក់ទង​នឹង​ការគិត​អំពី​រឿង​អវិជ្ជមាន​កាន់តែច្រើន ឬ​ហៅថា Repeated Negative Thoughts (RNT)​។ RNT គឺជា​រឿង​ដែល​គេ​មិន​ចង់បាន គ្មាន​ប្រយោជន៍ និង​គ្មានអ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​ឡើយ ហើយក៏​អាចធ្វើ​ឲ្យ​ជីវិត​រស់នៅ​គ្មាន​អត្ថន័យ​ថែមទៀត​។

RNT អាចជា​បញ្ហា​ដែល​កើត​ញឹកញាប់​មួយ​លើ​មនុស្ស​ដែលមាន​ជំងឺផ្លូវចិត្ត​ដូចជា ការ​ថប់​អារម្មណ៍​ទូទៅ​ខុសធម្មតា (Generalised Anxiety Disorder, GAD) និង Obessive Compulsive Disorder (OCD) ។ និស្សិត​តម្រូវ​ឲ្យ​បំពេញ​នូវ​ការវាយតម្លៃ​ទៅលើ​លក្ខណៈ​នៃ​ការ​គេង អារម្មណ៍ កម្រិត​នៃ​ការ​ថប់​អារម្មណ៍ និង​ភាព​ញឹកញាប់​ដែល​ពួកគេ​ធ្លាប់មាន​អាកា​រៈ RNT​។ វា​មាន​ទំនាក់ទំនង​រួម​ដ៏​ច្បាស់​មួយ​រវាង​ការ​គេង​មិនបាន​គ្រប់គ្រាន់ និង RNT ប៉ុន្តែ​ទិសដៅ​នៃ​រឿងនេះ​មិនទាន់​ច្បាស់លាស់​នៅឡើយ​ទេ​។ តើ​ការ​គេង​មិន​គ្រប់​នាំ​ឲ្យ​កើតជា​អាកា​រៈ RNT ដែរ​ទេ​ឬ RNT នាំ​ឲ្យ​គេង​មិន​លក់​?

​វា​គឺជា​រឿង​រីករាយ​មួយ​ដែលថា ការ​គេង​មិន​គ្រប់​អាចធ្វើ​ឲ្យ​មានគំនិត​អវិជ្ជមាន ឬ​អារម្មណ៍​កាន់តែ​ធ្ងន់ធ្ងរ ព្រោះថា វា​បាន​កើតឡើង​ទៅលើ​ការ​ផ្ចង់អារម្មណ៍​របស់​មនុស្ស​យើង​។ ដូចគ្នានេះដែ​ឬ វា​ក៏​ងាយ​នឹង​ស្រមើស្រមៃ​ថា ការបារម្ភ​អំពី​បញ្ហា​នានា​អាចធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ឈប់​គេង​លក់​ស្រួល​បាន​។

​បើសិនជា​អ្នកមាន​បញ្ហា​គេង​មិន​លក់​ជាប់ និង​មិនអាច​គ្រប់គ្រង​ការគិត​ត្រឹម​ត្រូវបាន យក​ល្អ​គួរតែ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ពិភាក្សា​លើ​មធ្យោបាយ​ដោះស្រាយ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com