ជាតិ
វីដេអូឯកសារស្តីពី ផ្ទះ ប៉ុល ពត
× ភ្នំពេញ៖ ប៉ុល ពត គឺជាលេខាបក្សកុម្មុយនីស្តកម្ពុជា និងជានាយករដ្ឋមន្ត្រីក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដែលមនុស្សទូទៅស្គាល់ថា ជាបងធំទី១ នៅក្នុងរបបខ្មែរក្រហម ឬ របបប៉ុល ពត ។ ប៉ុល ពត មានឈ្មោះដើមថា «សាឡុត ស» ដែលជាកូនកសិករ នៅក្នុងខេត្តកំពង់ធំ។
ប៉ុល ពត គឺជាមនុស្សចូលចិត្តរស់នៅក្នុងភាពអាថ៌កំបាំង ដែលសូម្បីតែប្រវត្តិរូប ក៏មិនមានអ្នកណាដឹងច្បាស់ដែរ។ ប៉ុន្តែតាមរយៈកិច្ចសម្ភាសជាមួយកាសែតបរទេសកាលពីនៅមានជីវិត ប៉ុល ពត ធ្លាប់បានបញ្ជាក់ថា ខ្លួនកើតនៅខែ មករា ឆ្នាំ១៩២៥ ។
ក្រោយរបបខ្មែរក្រហមដួលរលំ នៅឆ្នាំ១៩៧៩ ប៉ុល ពត និងបក្សពួកដែលនៅសេសសល់ បានរត់ភៀសខ្លួនទៅរស់នៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ប៉ុល ពត បានស្លាប់នៅថ្ងៃ២៥ ឧសភា ឆ្នាំ១៩៩៨ នៅក្នុងផ្ទះ ។ បច្ចុប្បន្ននេះទីតាំងផ្ទះ ប៉ុល ពត ក្លាយទៅជាតំបន់ទេសចរប្រវត្តិសាស្ត្រ និងជាកន្លែងសម្រាប់ស្រាវជ្រាវ ចងក្រងឯកសារផងដែរ។
ខាងក្រោមនេះ គឺជាកម្រងឯកសារផ្ទះរបស់ ប៉ុល ពត ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលឯកសារកម្ពុជា៖
Tag:
ប៉ុល ពត
ខ្មែរក្រហម
© រក្សាសិទ្ធិដោយ thmeythmey.com