ជាតិ
សង្គមជាតិ
ក្នុង​ខែមករា អាជ្ញាធរ​ឃាត់​មនុស្ស​ជាង​១៥០០​នាក់ ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​
19, Feb 2018 , 10:03 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ នៅក្នុង​ខែមករា ឆ្នាំ​២០១៨ អាជ្ញាធរ​បាន​បង្ក្រាប​ប​ទ​ល្មើស​គ្រឿងញៀន​សរុប​៧០៦​ករណី និង​ឃាត់ខ្លួន​មនុស្ស​បាន ចំនួន​១៥២៨​នាក់ ក្នុងនោះ​មាន​ស្រី​១២៦​នាក់​។ នេះ​បើតាម គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​



​ប្រភព​ដដែល​នេះ ឲ្យ​ដឹង​ទៀតថា ក្នុងចំណោម​មនុស្ស​ដែល​ត្រូវបាន​ឃាត់ខ្លួន មាន​ជនបរទេស ២៧​នាក់ មាន​៣​សញ្ជាតិ​។ នៅក្នុង​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​នេះ អាជ្ញាធរ​រឹបអូស​បាន​សារធាតុ​ញៀន​គ្រប់​ប្រភេទ​ជាង​១១​គីឡូក្រាម កញ្ឆា​ក្រៀម​ជាង​១៦​គីឡូក្រាម និង​១៦,២៧០​ដើម ឃាត់​រថយន្ដ​បាន​ចំនួន ១២​គ្រឿង ម៉ូតូ​២២១​គ្រឿង ទូរ​សព្ទ​៦០០​គ្រឿង ជញ្ជីង​៣០​គ្រឿង អាវុធ​វែង​ខ្លី​១០​ដើម​៕


Tag:
 គ្រឿងញៀន​
© រក្សាសិទ្ធិដោយ thmeythmey.com