ជាតិ
ព្រះមហាក្សត្រ យាង​ជា​អធិបតី​ក្នុង​កិច្ចប្រជុំពេញអង្គ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​
19, Feb 2018 , 10:45 am        
រូបភាព
ព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃប្រទេសកម្ពុជា
ព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃប្រទេសកម្ពុជា
ដោយ: ថ្មីៗ
​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម បាន​បើក​សម័យប្រជុំ​ពេញអង្គ​លើក​ទី​២៩ ក្រោម​ព្រះរាជាធិបតី​នៃ​ព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ប្រទេស​កម្ពុជា ដែល​រៀបចំឡើង​នៅ​ព្រះបរមរាជវាំង នៅ​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​។



​សម័យប្រជុំ​ពេញអង្គ​នេះ នឹង​សម្រេច​លើ​របៀបវារៈ​មួយចំនួន ដូចជា​របាយការណ៍​ស្តីពី​ការងារ​របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​នាពេល​កន្លងមក សំណើសុំ​តែងតាំង ផ្លាស់ប្តូរ និង​ផ្ទេរ​ភារកិច្ច​ប្រធាន អនុប្រធាន និង​ចៅក្រម នៃ​តុលាការ​តាម​បណ្តា​ខេត្ត​មួយចំនួន រួមទាំង​បញ្ហា​ផ្សេងទៀត​។ 
​សូមបញ្ជាក់ថា ព្រះមហាក្សត្រ គឺជា​ប្រធាន​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​។​



Tag:
 មហាក្សត្រ
© រក្សាសិទ្ធិដោយ thmeythmey.com