ជាតិ
ជនសង្ស័យ​៣៣​នាក់ ដែល​ជំរិត​ប្រាក់​តាម​Internet ត្រូវបាន​បញ្ជូនទៅ​តុលាការ​
19, Feb 2018 , 10:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សមត្ថកិច្ច បាន​បញ្ជូន​ជនសង្ស័យ​៣៣​នាក់ ដែល​ជាប់​ពាក់​នឹង​បទល្មើស​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណិ​ត Internet ទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃទី​១៩ កុម្ភៈ​។ ជនសង្ស័យ​ទាំងនេះ ត្រូវបាន​សមត្ថកិច្ច​ចុះបង្ក្រាប​ឃាត់ខ្លួន នៅក្នុង​ផ្ទះមួយ​កន្លែង ក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៦ កុម្ភៈ​។​



​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នេះ មាន​ជនជាតិ​ថៃ​២៥​នាក់ (​ស្រី​៨​នាក់​) ជនជាតិ​ចិនតៃវ៉ាន់​៤​នាក់ និង​ជនជាតិខ្មែរ​៤​នាក់ (​ស្រី​៣​នាក់​)​។ ​ក្រៅពី​ប្រតិបត្តិ​ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើនេះ សមត្ថកិច្ច​ក៏បាន​បង្ក្រាប​ជនសង្ស័យ​ចំនួន​៣​នាក់​ទៀត នៅក្នុង​ប្រតិបត្តិការ​ដោយឡែក ក្នុង​ខេត្ត​ព្រះសីហនុ​ផងដែរ​។ បន្ថែម​ពីនេះ​សមត្ថកិច្ច​ក៏​កំពុង​ស្វែងរក​ចាប់ខ្លួន​មេក្លោង​ចាប់ជំរិត​តាម​ប្រព័ន្ធ Internet ២​នាក់​ប្តី​ប្រពន្ធ​ជនជាតិ​តៃវ៉ាន់ ដែល​កំពុង​រត់គេចខ្លួន តាម​ដីកា​ពី​តុលាការ​ប្រទេស​ថៃ​ផងដែរ​៕




Tag:
 តៃវ៉ាន់​
  ថៃ​
  ជំរិត​ប្រាក់​
  Cyber Crime
© រក្សាសិទ្ធិដោយ thmeythmey.com