កីឡាអន្តរជាតិ
អន្តរជាតិ
អូឡាំពិក​ព្យុង​ឆាង​៖ អត្ត​ព​លិ​ក​ទាំងអស់ បាន Galaxy Note 8 ម្នាក់​១​គ្រឿង​
20, Feb 2018 , 9:42 am        
រូបភាព
​ទូរ​សព្ទ Galaxy Note 8 ចំនួន ៤​ពាន់​គ្រឿង​ត្រូវបាន​ចែកជូន​អត្ត​ព​លិ​ក និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ដែលមាន​វត្តមាន​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងា​ដែល​ធ្វើឡើង​ក្នុង​ក្រុង​ព្យុង​ឆាង (PyeongChang 2018 Winter Games) ប្រទេស​កូរ៉េខាងត្បូង​។​



​ក្រុម​អត្ត​ព​លិ​ក រួមទាំង​មន្ត្រី និង​បុគ្គលិក​ដែល​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​លំដាប់​ពិភពលោក​ឆ្នាំ​២០១៨​នេះ ទទួលបាន​ទូរ​សព្ទ Galaxy Note 8 ម្នាក់​មួយគ្រឿង​ពី​ក្រុមហ៊ុន Samsung ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំជាងគេ​នៅ​កូរ៉េខាងត្បូង​។​

​ទូរ​សព្ទ Galaxy Note 8 ទាំង​៤​ពាន់​គ្រឿង​នោះ​មាន​ផ្ទៃ​ខាងក្រោយ​ពណ៌​ស (​តំណាង​ឲ្យ​រដូវរងា​) ហើយ​មាន​រូប​រង្វង់​កង​ប្រាំ​តំណាង​ឲ្យ​អូឡាំពិក​ពណ៌​មាស ព្រមទាំង​ភ្ជាប់​ជាមួយ​ផ្ទាំង​អក្សរ PyeongChang 2018 រួចស្រេច​។ ទូរ​សព្ទ​ទាំងនោះ មិនត្រូវ​បានដាក់​លក់​នៅលើ​ទីផ្សារ​នោះទេ គឺ​សម្រាប់​ចែកជូន​តែ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងា​លើក​ទី​២៣​នេះ​ប៉ុណ្ណោះ​។​

​កាលពី​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវក្តៅ​ឆ្នាំ​២០១៦ ក្នុង​ក្រុង​រី​យ៉ូ (Rio Games 2016) ប្រទេស​ប្រេ​ស៊ី​ល ក្រុមហ៊ុន Samsung ក៏​ធ្លាប់បាន​ចែក​ទូរ​សព្ទ​ម៉ាក S7 Edge ដល់​អត្ត​លិ​ក​ដែល​ចូលរួម​ទាំងអស់​ម្នាក់​១​គ្រឿង​ផងដែរ​៕

Tag:
 កីឡា​អូ​ឡាំង​ពិ​ក​
  Galaxy Note 8
© រក្សាសិទ្ធិដោយ thmeythmey.com