កីឡាអន្តរជាតិ
អន្តរជាតិ
Aguero វាយ​ជាមួយ​អ្នកគាំទ្រ ក្រោយ Wigan ទម្លាក់ Man City ពី FA Cup
20, Feb 2018 , 11:10 am        
រូបភាព
​ក្រុម​ខ្លាំង Manchester City ត្រូវបាន​ក្រុម​មកពី​លី​ក​លំដាប់​ទី​៣​អង់គ្លេស Wigan Athletic ទម្លាក់​ចេញពី​ពាន FA Cup ជុំ​ទី​៥ ក្នុង​លទ្ធផល ១-០ នា​ជំនួប​នៅ​រាត្រី​ថ្ងៃទី​១៩ ខែកុម្ភៈ​។ ក្រោយ​ចប់​ការប្រកួត​ក្រុម​អ្នកគាំទ្រ​របស់ Wigan បាន​ចូល​អ៊ុក​ឡុ​ក​ពេញ​ទីលាន ហើយ​អ្នកគាំទ្រ​ម្នាក់​បាន​រត់​សំដៅទៅ​វាយ Sergio Aguero តែ​ត្រូវ​ខ្សែប្រយុទ្ធ​អន្តរជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ​រុញចេញ​ភ្លាមៗ​។​



​រឿងចម្រូងចម្រាស​បាន​កើតឡើង​ជាច្រើន​ករណី​ក្រោយ​ការប្រកួត​រវាង​ក្រុម​រហស្សនាម​មេឃ​ខៀវ និង Wigan ត្រូវបាន​បញ្ចប់​។ អំពើហិង្សា​ពី​សំណាក់​អ្នកគាំទ្រ​ម្ចាស់ផ្ទះ​ដែល​ស្ទុះ​ទៅ​វាយ Aguero នៅលើ​ទីលាន​ជា​រឿង​សំខាន់​ជាងគេ​និង​កំពុង​ស្ថិតក្រោម​ការស៊ើបអង្កេត​ពី​សហព័ន្ធ​កីឡាបាល់ទាត់​អង់គ្លេស FA​។​


 
ជម្លោះ​រវាង​អ្នកគាំទ្រ​របស់ Man City ជាមួយ​សន្តិសុខ រួមទាំង​ការប៉ះទង្គិច​ពាក្យសម្តី​យ៉ាង​តឹងសរសៃករ​រវាង​លោក Pep Guardiola ជាមួយ អ្នកចាត់ការ Wigan លោក Paul Cook ក៏​ជា​បញ្ហា​ដែល​ត្រូវ​ស៊ើបអង្កេត​ផងដែរ​។​



​ក្រុម​កំពុង​នាំមុខគេ​ក្នុង​តារាង​ក្របខណ្ឌ​កំពូល​អង់គ្លេស​អស់​ឱកាស​ត្រឹម​វគ្គ​១៦​ចុងក្រោយ FA Cup នេះហើយ ក្រោយ​ចាញ់ Wigan ១-០ នៅ​ទឹកដី DW Stadium​។ ក្រោយ​ទទួល​ជ័យជម្នះ​ដ៏​ធំ​នេះ ក្រុម​ដែល​កំពុង​ប្រជែង​ក្នុង​លី​ក​លំដាប់​ទី​៣​អង់គ្លេស League 1 នឹងត្រូវ​ឡើងទៅ​ជួប Southampton នៅ​វគ្គ​៨​ក្រុម​ផ្តាច់ព្រ័ត្រ​បន្តទៀត​៕







Tag:
 បាលទាត់​
  Manchester City
  FA Cup
© រក្សាសិទ្ធិដោយ thmeythmey.com