កីឡាអន្តរជាតិ
អន្តរជាតិ
កូរ៉េខាងជើងគ្រោងបបួលកូរ៉េខាងត្បូងធ្វើម្ចាស់ផ្ទះកីឡាអាស៊ីរដូវរងាឆ្នាំ២០២១
× កូរ៉េខាងជើងគ្រោងរួមគ្នាជាមួយកូរ៉េខាងត្បូងដើម្បីធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ីរដូវរងា (Asian Winter Games) ឆ្នាំ២០២១។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។
លោក Chang Ung តំណាងរបស់កូរ៉េខាងជើងនៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បាននិយាយនៅថ្ងៃទី២០ ខែកុម្ភៈនេះថា កូរ៉េខាងជើងកំពុងពិរណាយករមណីយដ្ឋានជិះស្គីដ៏ធំមួយរបស់ខ្លួនឈ្មោះថា Masikryong Ski Resort ដើម្បីជាទីសម្រាប់ការប្រកួតកីឡានេះ។
មន្ត្រីរបស់កូរ៉េខាងជើងខាងលើលើកឡើងដូច្នេះនៅក្រោយពីរបីថ្ងៃប៉ុណ្ណោះបន្ទាប់ពីអភិបាលខេត្តកូរ៉េខាងត្បូងបានពិភាក្សាគ្នាក្នុងខេត្ត Gangwon ជាទីធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា (Pyeongchang 2018) ប្រទេសកូរ៉េខាងត្បូងអំពីការដាក់សំណើរធ្វើម្ចាស់ផ្ទះកីឡាអាស៊ីរដូវរងាឆ្នាំ២០២១ខាងមុខនេះដែរ។
ប្រសិនបើកូរ៉េទាំងពីរពិតជាអាចដេញថ្លៃរួមគ្នាធ្វើជាម្ចាស់ផ្ទះមែននោះគឺជារឿងល្អបំផុតលើបញ្ហានយោបាយបច្ចុប្បន្ន ខណៈលទ្ធផលវិជ្ជមានជាច្រើនរវាងប្រទេសជាប់របងគ្នានេះកំពុងដើរទៅមុខយ៉ាងល្អក្រោយជំនួបចរចាកន្លងមក។
មួយវិញទៀតក្នុងព្រឹត្តិការណ៍អូឡាំពិករដូវរងាឆ្នាំ២០១៨ដែលក្រុងព្យុងឆាងធ្វើជាម្ចាស់ផ្ទះនេះ ខាងភាគីកូរ៉េខាងត្បូងបានព្យាយាមទាញកូរ៉េខាងជើងឲ្យមកចូលរួមប្រកួតប្រជែងជាពិសេសបំផុតជាមួយនឹងការចំណាថវិការជាច្រើនផងដែរ៕
Tag:
កីឡាអាស៊ីរដូវរងា២០២១
កូរ៉េខាងត្បូង
កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com