អន្តរជាតិ
លោក ត្រាំ គាំទ្រ​ការ​រឹតបន្តឹង​ការឆែកឆេរ​ប្រវត្តិ​របស់​អ្នកទិញ​កាំភ្លើង​
20, Feb 2018 , 7:59 pm        
រូបភាព
រូបភាព៖ Getty Images
រូបភាព៖ Getty Images
ដោយ: VOA
​លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ កំពុងតែ​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​ពង្រឹង​ការឆែកឆេរ​ប្រវត្តិ​របស់​អ្នកទិញ​ខាំ​ភ្លើង ក្រោយពី​មាន​ហេតុការណ៍​បាញ់សម្លាប់​រង្គាល​កាលពី​សប្តាហ៍​មុន​នៅ​វិទ្យាល័យ​មួយ​ក្នុង​រដ្ឋ Florida ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​១៧​នាក់​ស្លាប់​។ នេះ​បើ​យោងតាម​សេត​វិមាន​ដែល​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​។​



​លោកស្រី Sarah Huckabee Sanders អ្នកនាំពាក្យ​សេត​វិមាន​បាន​និយាយថា លោក ត្រាំ បាន​និយាយ​កាលពី​សប្តាហ៍​ជាមួយនឹង​លោក John Cornyn ព្រឹទ្ធសភា​រដ្ឋ តិច​សាស ខាង​គណបក្ស​សាធារណរដ្ឋ អំពី​ច្បាប់​ដែល​មានការ​ព្រមព្រៀងគ្នា​រវាង​គណបក្សនយោបាយ​ទាំងពីរ ជាមួយនឹង​លោក Chris Murphy សមាជិក​ព្រឹទ្ធសភា​រដ្ឋ Connecticut ខាង​គណបក្ស​ប្រជាធិបតេយ្យ ដែលជា​អ្នកតស៊ូ​មតិ​លើ​ការប្រឆាំង​នឹង​ការប្រើប្រាស់​កាំភ្លើង​ជា​យូរយារ​មកហើយ ដើម្បី​បង្កើន​ការឆែកឆេរ​ប្រវត្តិ​អ្នកទិញ​កាំភ្លើង​។ ការកែប្រែ​ច្បាប់​នេះ​នៅ​កំពុង​ចរចា​គ្នា​នៅឡើយ​។​

​ប៉ូលិស​និយាយថា ជន Nikolas Cruz វ័យ​១៩​ឆ្នាំ ដែល​បាន​សារភាពថា ខ្លួន​បានសម្លាប់​សិស្ស​១៤​នាក់​និង​មនុស្ស​វ័យ​កណ្តាល​បីនាក់​នៅឯ​វិទ្យាល័យ​មួយ​ក្នុង​ក្រុង Parkland រដ្ឋ Florida ដែល​រូបគេ​ត្រូវបាន​សាលារៀន​នោះ​បណ្តេញចេញ​កាលពី​ឆ្នាំមុន អាច​ទិញ​កាំភ្លើង​វែង​ប្រភេទ AR-15 ដើម្បី​ធ្វើ​បាញ់ប្រហារ​បាន បន្ទាប់ពី​ត្រូវបាន​គេ​ឆែកឆេរ​ប្រវត្តិ​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​


© រក្សាសិទ្ធិដោយ thmeythmey.com