ជាតិ
សេដ្ឋកិច្ច
ប្រេងសាំងធម្មតារក្សាថ្លៃ ៣,៨៥០រៀលដដែលដល់ថ្ងៃទី១ខែមេសា
× តម្លៃប្រេងឥន្ធនៈ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២២ខែមីនា ដល់ថ្ងៃទី០១ខែមេសា ពុំមានការប្រែប្រួលនោះទេ បើធៀបនឹង១០ថ្ងៃមុននេះ។ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ប្រេងសាំងធម្មតាថ្លៃ ៣៨៥០រៀល ខណៈប្រេងម៉ាស៊ូតថ្លៃ ៣៦០០រៀលក្នុងមួយលីត្រ៕
© រក្សាសិទ្ធិដោយ thmeythmey.com