ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ស្ត្រី​អាយុ​ចាប់ពី ៥០​ឆ្នាំ​ឡើង គួរ​ញ៉ាំ​អាហារ​បែបណា​ទើប​ទទួលបាន​ជីវជាតិ​គ្រប់គ្រាន់​?
23, Mar 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​តើ​អ្នក​ចង់បាន​គន្លឹះ​ដើម្បី​ប្រឆាំងនឹង​ភាព​ចាស់​ទៅតាម​អាយុ​ដែរ​ទេ​? គ្រឿងផ្សំ​របស់​វា​គឺ​ស្រួល​រក​ទេ​។ នោះ​គឺជា​ការ​ញ៉ាំ​អាហារ​ដែលមាន​ជីវជាតិ​ចម្រុះ និង​ការហាត់​ប្រាណ​ទៀងទាត់ ហើយ​វា​ក៏​នឹង​ជួយ​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍ល្អ និង​មើលទៅ​ស្រស់ស្អាត​ដែរ​។ នៅពេល​អ្នក​ញ៉ាំ​អាហារ​បាន​ត្រឹមត្រូវ អ្នកនឹង​អាច​គ្រប់គ្រង​ទម្ងន់​បាន រក្សា​ឆ្អឹង​រឹងមាំ និង​បង្ការ​ជំងឺ​បេះដូង​។



​បង្កើន​ការទទួល​ទាន​វីតាមីន D និង​កាលស្យូម​
​មា​នន​ន័យ​ថា​អ្នក​គួរតែ​ព្យាយាម​ញ៉ាំ​អាហារ​ដូច​ចា យា​អួ ត្រី​សាល​ម៉ុង ប្រូ​ខូ​លី និង​គ្រាប់សណ្តែក​ពណ៌​ខៀវ​។ អ្នក​ក៏​អាច​ញ៉ាំ​អាហារ ឬ​ភេសជ្ជ​ផ្សេងទៀត​ដូចជា ទឹក​ផ្លែក្រូច​ជាដើម​។ បើសិនជា​គ្រូពេទ្យ​អ្នក​ប្រាប់ថា អ្នក​មិនអាច​ទទួលបាន​ជាតិ​កាលស្យូម​ពីរ​បប​អាហារ​បាន​គ្រប់គ្រាន់​ទេ គាត់​ប្រហែលជា​ណែនាំ​ឲ្យ​ប្រើ​ថ្នាំ​បំប៉ន​ដែលមាន​ចំណុះ​ជាតិ​កាលស្យូម​ពី ១០០០ ទៅ​១៥០០​មី​លី​ក្រាម​បន្ថែម​ហើយ​។

​ញ៉ាំ​បន្លែ​ផ្លែឈើ គ្រាប់​ធញ្ញជាតិ​ឲ្យ​បាន​ច្រើន​
​រឿងនេះ​នឹង​ផ្តល់​ឲ្យ​អ្នក​នូវ​អង់​ទី​អុកស៊ីដ​ង់​ដែល​អាច​ប្រឆាំង​ទប់ទល់​នឹង​ជំងឺ​ជាច្រើន​ប្រភេទ​បាន​។ ចូរ​ផ្តោត​សំខាន់​ទៅលើ​ការផ្លាស់ប្តូរ​ជា​រៀងរាល់ថ្ងៃ​ផង​ដោយ​យក​ល្អ​គួរតែ​ញ៉ាំ​បន្លែ​ដែលមាន​ពណ៌​ខុសៗ​គ្នា​។

​ញ៉ាំ​ជាតិ​សរសៃ​ឲ្យ​បាន​គ្រប់គ្រាន់​
​អ្នក​មិនបាច់​រក​អ្វី​ឆ្ងាយ​ឡើយ គ្រាន់តែ​ប្រភព​អាហារ​ខាងក្រោម​នេះ​ក៏​អាច​គ្រប់គ្រាន់​ហើយ​ដែរ​៖
•    ផា​ស្តា​
•    នំ​បុ័ង និង​ស្រូវ​សាលី​
•    ស្រូវ​អូដ​
•    អង្ករសម្រូប​
•    ពោត​លី​ញ​
•    បន្លែ និង​ផ្លែឈើ​ស្រស់ៗ​

​លេបថ្នាំ​វីតាមីន​ចម្រុះ​រាល់ថ្ងៃ​
​វា​នឹង​ជួយ​បំពេញបន្ថែម​នូវ​ការខ្វះខាត​ក្នុង​ខ្លួន​អ្នក​។ ប៉ុន្តែ​ចូរ​ចាំ​ថា​វា​ក៏​អាស្រ័យ​ទៅតាម​អាយុ​ផងដែរ​។ នៅពេល​អ្នក​អាយុ​ចាប់ពី ៥០​ឆ្នាំ​ឡើង អ្នក​ក៏ត្រូវ​ការ​ជាតិ​ដែក​តិចជាង​ស្ត្រី​វ័យក្មេង​ដែរ​។

​ញ៉ាំ​ប្រូតេអ៊ីន​សុទ្ធ​
​ចូរ​ព្យាយាម​ញ៉ាំ​អាហារ​ដូចជា សាច់មាន់​គ្មាន​ស្បែក ត្រី​ស​ប្បូរ​ខ្លាញ់​ដូចជា​សាល​ម៉ុ​ន និង​ប្រូតេអ៊ីន​បន្លែ​ដូចជា សណ្តែកសៀង​ជាដើម​។

​ញ៉ាំ​អាហារ​បួស​ពីរ​បី​ដង​ក្នុង​មួយ​សប្តាហ៍​
​របប​អាហារ​ជា​ប្រភេទ​បន្លែ​គឺមាន​គុណប្រយោជន៍​ច្រើនណាស់​។ វា​មាន​កាឡូរី​តិច តែ​សម្បូរ​ជីវជាតិ ជាតិ​រ៉ែ និង​អង់​ទី​អុកស៊ីដ​ង់​។

​កាត់បន្ថយ​ការ​ញ៉ាំ​ប្រៃ​
​កាលណា​ញ៉ាំ​ប្រៃ​ច្រើនពេក​គឺ​ធ្វើ​ឲ្យ​លើស​សម្ពាធ​ឈាម​។ តាម​ការចុះផ្សាយ​អំពី​ក្បួន​ណែនាំ​ទាក់ទង​នឹង​របប​អាហារ​កាល​ពិ​ឆ្នាំ ២០១៥​បាន​ឲ្យ​ដឹងថា មនុស្ស​យើង​គ្រប់គ្នា​គួរតែ​កាត់បន្ថយ​ការ​ញ៉ាំ​ប្រៃ​មក​ត្រឹម ២៣០០​មី​លី​ក្រាម​ក្នុង​មួយថ្ងៃ​បាន​ហើយ​។

​ជ្រើសរើស​ជាតិ​ខ្លាញ់​ល្អៗ​ទទួលទាន​
​ខ្លាញ់​ដែល​ល្អ​អាចមាន​ក្នុង​ប្រេង​អូ​លីវ ឬ​ប្រេង​ល្ហុង ហើយ​ក៏មាន​ក្នុង​អាហារ​ផ្សេងៗ​ទៀត​ដែរ​ដូចជា​៖
•    សណ្តែក​
•    ផ្លែ​ប័​រ​
•    ត្រី​ទឹក​ត្រជាក់​ដូចជា ត្រី​សាល​ម៉ុង និង​ធូ​ណា​ជាដើម​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com