ជាតិ
កម្ពុជា​-​ចិន សម្តែង​សិល្បៈ​ចម្រុះ​គ្នា ដើម្បី​សាទរ​ខួប​៦០​ឆ្នាំ​នៃ​ចំណង​ការទូត​
22, Apr 2018 , 2:44 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖  ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា បានធ្វើ​ពិធី​អបអរសាទរ​ខួប​លើក​ទី​៦០​នៃ​ចំណងមិត្តភាពរ​វា​ង​ប្រទេស​ទាំងពីរ តាមរយៈ​ការសំដែង​សិល្បៈ​ចម្រុះ​នៅ​សាល​មហោស្រព​ចតុមុខ កាលពី​ល្ងាច​ថ្ងៃទី​២១ ខែមេសា ដោយមាន​សិល្បករ​-​ការិនី​ប្រមាណ​១០០​នាក់​។

 
​ក្នុង​ខួប​លើក​ទី​៦០​ឆ្នាំនេះ លោកស្រី ជ័រ វិ​ន​ស៊ី​ង ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា បាន​សម្តែង​សេចក្តី​រីករាយ​ទំនាក់ទំនង​ជាមួយ​កម្ពុ​ជា មកលើ​វិស័យ​វប្បធម៌​របស់​ចិន អស់​៦០​ឆ្នាំ​កន្លង​នេះ ពិតជា​ទំនាក់ទំនង​ដ៏​ស្អិតរ​មួ​ត និង​ជា​ដៃគូ​ដ៏​ល្អ​សម្រាប់​លើកស្ទួយ​វប្បធម៌ និង​អភិវឌ្ឍន៍​សង្គម​របស់​ប្រទេស​ទាំងពីរ​។ 



​តាមរយៈ​ការសម្តែង​ផ្ទាំងទស្សនីយភាព​ទាំងពីរ​ប្រទេស ដែល​រៀបចំឡើង​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ សហការ​ជាមួយ មន្ទីរ​វប្បធម៌​ខេត្ត​ជាំ​ង​ស៊ូ នៃ​មជ្ឈមណ្ឌល​វប្បធម៌​ចិន​ប្រចាំ​ភ្នំពេញ បាន​ពាំ​នាំនូវ​ទម្រង់​សិល្បៈ​ខុសគ្នា ដូចជា​ការ របាំ ចម្រៀង ល្ខោន សៀក​រហ័ស​កម្ម និង​តន្ត្រី​។ ការសម្តែង​សិល្បៈ​នេះ​ដើម្បី​ផ្សារភ្ជាប់​ចំណងមិត្តភាព សាមគ្គីភាព ជំរុញ​ការផ្សព្វផ្សាយ ផ្លាស់ប្តូរ​វប្បធម៌  និង​អរិយធម៌ របាំ សិល្បៈ​ដែលមាន​តាំងពី​បុរាណកាល​៕ 


 

 

 









Tag:
 កម្ពុជា​
 ​ចិន​
  សិល្បៈ
© រក្សាសិទ្ធិដោយ thmeythmey.com