កីឡាអន្តរជាតិ
អន្តរជាតិ
Premiership៖ ចចក​ខ្មៅ Wolves ក្លាយជា​ម្ចាស់​ពាន តែ​ឆ្មា​ខ្មៅ Sunderland បន្ត​ធ្លាក់​ទៅ​ក្របខណ្ឌ​ទី​៣
22, Apr 2018 , 3:06 pm        
រូបភាព
Sunderland បាន​ធ្លាក់​ចេញពី​ក្របខណ្ឌ English Premier League កាលពី​រដូវ​កាល​មុន ហើយ​នៅ​រដូវ​កាល​ក្រោយ ពួកគេ​ក៏ត្រូវ​ទៅលេង​នៅ League One ដែលជា​ក្របខណ្ឌ​លំដាប់​ទី​បី ដោយ​ពិន្ទុ​របស់​ពួកគេ​មិន​គ្រប់គ្រាន់​ដើម្បី​រក្សាខ្លួន​នៅ Premiership​។​

 
​នា​ការប្រកួត​កាលពី​ថ្ងៃ​សៅរ៍ Paddy McNair បា​នរក​គ្រាប់​បាល់​នៅមុខ​ឲ្យ Sunderland នៅ​ពាក់កណ្តាល​តង់​ទីមួយ​ក្នុងជំនួប​ជាមួយ​ភ្ញៀវ Burton Albion ប៉ុន្តែ​ឈានដល់​ឈានដល់​តង់​ទី​ពីរ Darren Bent បាន​វាយបក​តាម​ស្មើ​លើ​ក្លិប​ចាស់​របស់ខ្លួន មុនពេល​ដែល Liam Boyce បានតែ​តបាល់​បញ្ចូល​ទី​នាំ​ជ័យជម្នះ​សម្រាប់​ក្រុម​ភ្ញៀវ​។​
 
 
​បរាជ័យ​នេះ បាន​នាំ​ឲ្យ ឆ្មា​ខ្មៅ Sunderland ដែល​ស្ថិតក្រោម​ការដឹកនាំ​បង្វឹក​របស់លោក Chris Coleman មានតែ​៣៤​ពិន្ទុ​ប៉ុណ្ណោះ​ពី​ការប្រកួត​៤៤​លើក​នៅ Premiership ដែល​ធ្វើ​ឲ្យ​ពួកគេ​គ្មាន​ពិន្ទុ​គ្រប់គ្រាន់​ដើម្បី​រក្សាខ្លួន​នៅ​ក្របខណ្ឌ​លំដាប់​ទី​ពីរ​របស់​អង់គ្លេស​។ 
 
​នៅ​ថ្ងៃ​ដដែល Woverhampton Wanderders បាន​ក្លាយជា​ម្ចាស់​ពាន Premiership ជា​ផ្លូវការ​បន្ទាប់ពី​ពួកគេ​បាន​យកឈ្នះ​ម្ចាស់ផ្ទះ Bolton Wanderers ក្នុង​លទ្ធផល ៤-០ ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com