ជាតិ
សង្គមជាតិ
បណ្តាខេត្តនៅភាគពាយ័ព្យនឹងមានភ្លៀងធ្លាក់ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២ ខែឧសភា
× ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាស ព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមេសា បណ្ដាខេត្តនៅភាគពាយ័ព្យ នឹងមានភ្លៀងកក់ខែធ្លាក់ ក្នុងកម្រិតពីតិចទៅបង្គួរ។ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី០២ ខែឧសភា ភ្លៀងនឹងធ្លាក់ស្ទើរទូទាំងប្រទេសរួមមាន ខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ និងសៀមរាប ភ្លៀងនឹងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន។ ឯបណ្ដារាជធានី ខេត្តដទៃទៀត នឹងមានភ្លៀងកក់ខែធ្លាក់ពីតិចទៅបង្គួរ។
អាស្រ័យហេតុនេះ ក្រសួងបានអំពាវនាវឲ្យ ប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ពិសេសបណ្ដាខេត្តនៅភាគពាយ័ត្យ ដូចជាខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ៕
Tag:
អាកាសធាតុ
ភ្លៀងកក់ខែ
© រក្សាសិទ្ធិដោយ thmeythmey.com