ពីនេះ ពីនោះ
រវាង​ពាក្យ «​ជោក​» និង​«​ជោគ​» ពន្លា​តន័យ​ខុសគ្នា​ដូចម្តេច​?
22, Apr 2018 , 10:29 pm        
រូបភាព
ដោយ: ថ្មីៗ
រវាង​ពាក្យ «​ជោក​» និង​«​ជោគ​» ទាំងពីរ​មាន​សំឡេង​សូរសព្ទ​ដូចគ្នា​ពិតមែន តែ​និយមន័យ និង​ការប្រើប្រាស់​ខុសគ្នា​យ៉ាង​ស្រឡះ​។



​សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់​និយមន័យ ពាក្យ «​ជោក​» ជា​ដំណើរ ទទឹក​ជ្រាប​សព្វ​, សើម​, ស៊ប់ និង​ជ្រុល​។ ភ្លៀង​ទទឹកជោក​ខ្លួន​,  ស្រវឹង​ជោកជាំ​។​ល​។​

​ចំណែក ពាក្យ «​ជោគ​» សម្តេចព្រះសង្ឃរាជ ក៏បាន​បញ្ជាក់​និយមន័យ​ថា ជា​សេចក្តីសុខ​ស្រួល​, សេចក្តី​សមស្រប​, សេចក្តី​កើតការ ដូចជា​ទទួលជោគជ័យ ទទួលបាន​ជ័យជំនះ​៕


Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com