ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់​ឲ្យ​ខ្យល់​ដកដង្ហើម​ស្រស់ស្រាយ​ដែរ​ទេ​? វិធី​ទាំងនេះ​អាចជួយ​បាន​!!!
27, Apr 2018 , 6:39 am        
រូបភាព
ដោយ: ថ្មីៗ
​ក្លិន​មាត់អាក្រក់​មានការ​កើត​ឡើងលើ​ប្រជាជន​ទូទាំង​ពិភពលោក មិន​ថា​ប្រជាជន​ខ្មែរ​យើង ឬ​ជាតិ​សាសន៍​ដទៃ​ឡើយ​។ ទម្លាប់​នៃ​ការសម្អាត​ធ្មេញ​អាចជួយ​កាត់បន្ថយ​ការ​កកកុញ​កំណក​ជាប់​ធ្មេញ ដែល​នាំ​ឲ្យ​អាច​បន្ថយ​ក្លិន​មាត់អាក្រក់​បាន​។



​ខាងក្រោម​នេះ​គឺជា​វិធី​ជួយ​បន្ថែម​លើ​ការការពារ​កុំ​ឲ្យ​មាន​ក្លិន​មាត់អាក្រក់​ថែមទៀត​បាន​៖
•    ចូរ​លាង​សម្អាត​មាត់​ជាមួយនឹង​ទឹក​ធម្មតា​ក្រោយពី​ញ៉ាំ​អាហារ​រួច​
•    ចូរ​ទំពា​រស្ករ​កៅស៊ូ​ដែល​គ្មាន​ជាតិ​ផ្អែម​ដើម្បី​ភ្ញោ​ច​លំហូរ​ទឹកមាត់ ដែលជា​អ្នក​ជួយ​សម្អាត​មាត់​បែប​ធម្មជាតិ​
•    ចូរ​ញ៉ាំ​អាហារ​ស​ម្រន​ជា​ឃិនឆាយ ការ៉ុត ឬ​ផ្លែ​ប៉ោម​ដើម្បី​ជួយ​លុបបំបាត់​កំណក​នៅ​ចន្លោះ​ធ្មេញ​
•    ញ៉ាំ​អាហារ​ឲ្យ​មាន​តុល្យភាព​។ ការ​កង្វះ​វីតាមីន​អាច​នាំ​ឲ្យ​កើត​ជំងឺ​អញ្ចាញធ្មេញ និង​ក្លិន​មាត់អាក្រក់​បាន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com