ជាតិ
បោះឆ្នោត
នយោបាយជាតិ
លោក ហួន រាជចំរើន៖«ខ្ញុំពិតជានៅក្នុងបេះដូងពលរដ្ឋ បើគាត់ចង់ឲ្យខ្ញុំការពារ»
× ភ្នំពេញ៖ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ទទួលស្គាល់ជាផ្លូវការហើយ សម្រាប់ការចូលរួមបោះឆ្នោត នៅថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៨ខាងមុខ។ នេះជាលើកទី២ហើយ ដែលគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។
ប្រធានគណបក្សលោក ហួន រាជចំរើន ដែលអះអាងថា គណបក្សខ្លួន ជាបក្សតំណាងឲ្យការប្រឆាំងដើម្បីស្ថាបនា និងអភិវឌ្ឍន៍ប្រទេសនោះ ជាក្តីរំពឹងខ្ពស់សម្រាប់ពលរដ្ឋ។ លោក រាជចំរើន បានបញ្ជាក់ដូច្នេះថា៖«ខ្ញុំពិតជានៅក្នុងបេះដូងពលរដ្ឋ បើគាត់ចង់ឲ្យខ្ញុំការពារ»។
សូមស្ដាប់កិច្ចសម្ភាសរវាងលោក រំដួល ចិត្រា អ្នកសារព័ត៌មានថ្មីៗ ជាមួយលោក ហួន រាជចំរើន ប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ដូចតទៅ៖
គួរបញ្ជាក់ថា គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលដឹកនាំដោយលោក ហួន រាជចំរើន ធ្លាប់ចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រលើកទី១ កាលពីឆ្នាំ២០១៣កន្លងមក។ ប៉ុន្តែមិនទទួលបានអាសនៈក្នុងរដ្ឋសភាឡើយ។ តែយ៉ាងណាគណបក្សមួយនេះ បានទទួល១អាសនៈវិញ ក្រោយពីការបែងចែកអាសនៈទាំង៥៥ របស់អតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវតុលាការរំលាយ ពីសំណាក់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៕
Tag:
ហួន រាជចំរើន
គណបក្សនយោបាយ
បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com