ជាតិ
អូស្ត្រាលី ផ្តល់ជំនួយ ៦២​លាន​ដុល្លារ ដល់​កម្ពុជា ដើម្បី​អភិវឌ្ឍ​លើ​វិស័យ​នានា​
18, Jun 2018 , 3:14 pm        
រូបភាព
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចាប់ដៃជាមួយលោក Malcolm Turnbull នាយករដ្ឋមន្ត្រីអូស្ត្រាលី នៅស៊ីដនី កាលពីកន្លងមក។ រូបថត AFP
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចាប់ដៃជាមួយលោក Malcolm Turnbull នាយករដ្ឋមន្ត្រីអូស្ត្រាលី នៅស៊ីដនី កាលពីកន្លងមក។ រូបថត AFP
​ប្រទេស​អូស្ត្រាលី នឹង​ផ្តល់ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ (ODA) ដល់​កម្ពុជា​ចំនួន ៨៣,៧​លាន​ដុល្លារ​អូស្ត្រាលី (​ប្រហែលជា ៦២​លាន​ដុល្លារ​អាមេរិក​)  សម្រាប់​ឆ្នាំ​២០១៨-២០១៩ ដើម្បី​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ នៅ​កម្ពុជា​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ​២០១៨​។​



​ជំនួយ​អភិវឌ្ឍន៍​ខាងលើ ដែល​ប្រទេស​អូស្ត្រាលី​ផ្តល់​ឲ្យ​កម្ពុជា​សម្រាប់​ឆ្នាំ​២០១៨-២០១៩​នេះ មាន​មូលនិធិ​ទ្វេភាគី​ជិត​៤២​លាន​ដុល្លារ​អាមេ​រិ​ក សម្រាប់​គម្រោង​នានា​ប្រចាំ​កម្ពុជា និង​ប្រមាណ​ជា ២០​លាន​ដុល្លារ​អាមេ​រិ​ក ត្រូវបាន​ផ្តល់​តាមរយៈ​បណ្តាញ​ថ្នាក់​តំបន់ និង​បណ្តាញ​ដទៃ​។​

​ប្រទេស​អូស្ត្រាលី បាននិងកំពុង​សហកា​រ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​លើ​ផ្នែក​ឯកជន និង​ផ្នែក​ដទៃទៀត ពិសេស​លើ​វិស័យ​ងាយ​រងគ្រោះ ដែលជា​អាទិភាព រួមមាន ការកែលម្អ​លទ្ធភាព​ប្រើប្រាស់​ហេដ្ឋារចនាសម្ព័ន្ធ  ការបង្កើន​ទ​ន្និ​ផល​កសិកម្ម​និង​ចំណូល​សម្រាប់​កសិករ   និង​ការលើកកម្ពស់​ភាពប្រសើ​រ​នៃ​សុខភាព​និង​លទ្ធផល​អប់រំ សម្រាប់​ជួយ​ប្រជាពលរដ្ឋ​កម្ពុជា​៕


Tag:
 អូស្ត្រាលី​
  កម្ពុជា​
  អភិវឌ្ឍន៍
© រក្សាសិទ្ធិដោយ thmeythmey.com