FIFA
រថយន្ត
អន្តរជាតិ
ពលរដ្ឋ​នៅ​អង់គ្លេស​អាច​ឈ្នះ​រថយន្ត រាល់​ពេលដែល​អង់គ្លេស​ស៊ុត​បាល់​បញ្ចូល​ទី​នៅ World Cup
18, Jun 2018 , 8:59 pm        
រូបភាព
ដោយ: ធីតា
ក្រុមហ៊ុន​លក់​រថយន្ត​មួយ​នៅ​អង់គ្លេស បាន​បើក​ការប្រកួតប្រជែង​លើ​បណ្តាញ​សង្គម ដើម្បី​ផ្តល់ឱកាស​ដល់​ពលរដ្ឋ​អង់គ្លេស​ឈ្នះ​រង្វាន់​រៀងរាល់​ពេលដែល​ក្រុម​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​អង់គ្លេស​ស៊ុត​បាល់​បញ្ចូល​ទី​ក្នុងការ​ប្រកួត FIFA World Cup 2018 នៅ​រុស្ស៊ី ដោយ​ចាប់ផ្តើម​ពី​ជំនួប​ក្នុង​ពូ​ល G ជាមួយ​ទុយ​នី​ស៊ី​។​



«They score, you score» គឺជា​កម្មវិធី​ប្រកួតប្រជែង​ដណ្តើម​រង្វាន់​រថយន្តរ​បស់​ក្រុមហ៊ុន​លក់​រថយន្ត Auto Trader នៅ​អង់គ្លេស​។ តាមរយៈ​ការដាក់ Hashtag #AutoTraderGoals នៅលើ​ហ្វេ​ស​ប៊ុ​ក​, Twitter និង Instagram ភ្លាមៗ ក្រោយពេល​អង់គ្លេស​ស៊ុត​បាល់​បញ្ចូល​ទី អ្នកចូលរួម​មានឱកាស​ឈ្នះ​រង្វាន់​រថយន្ត​ថ្មី​សន្លាង​។​



​លោក Jonh Barnes អតីត​កីឡាករ​ឆ្នើម​មួយរូប​របស់​អង់គ្លេស និង​ជា​ទូត​សម្រាប់ #AutoTraderGoals បាន​លើកឡើងថា​៖ «​វា​ពិតជា​ពិបាក​ព័ណ៌នា​អារម្មណ៍​ខ្លាំងណាស់​នៅពេល​ក្រុម​ស៊ុត​បាល់​បញ្ចូល​ទី​ក្នុង World Cup ហើយ​ការ​ឈ្នះ​រង្វាន់​រថយន្ត​ថ្មី​សន្លាង ក៏​កាន់តែ​រំភើប​ខ្លាំង​បន្ថែមទៀត​»​។​

​លោក​មានជំនឿថា អង់គ្លេស​នឹង​ស៊ុត​បាល់​បញ្ចូល​ទី​បាន​ច្រើន​គ្រាប់​នៅក្នុង​ព្រឹត្តិការណ៍ World Cup នេះ​ដើម្បី​បង្ហាញ​ពី​ភាពខ្លាំង​របស់​យុវជន​ជំនាន់​ក្រោយ ហើយ​ក្រុមហ៊ុន Auto Trader នឹង​មមាញឹក​ផ្តល់​រង្វាន់​រថយន្ត​ក្នុង​ចំនួន​ដ៏​ច្រើន​ដើម្បី​ទុកជា​អនុស្សាវរីយ៍​មិនអាច​បំភ្លេចបាន​ផងដែរ​។​

​កម្មវិធី #AutoTraderGoals ចាប់ផ្តើម​ពី​ជំនួប​ដំបូង​នៅក្នុង​ពូ​ល G របស់​អង់គ្លេស​ជាមួយ​ទុយ​នី​ស៊ី មុន​ប៉ះ​ជា​បន្តបន្ទាប់​ជាមួយ​បែលហ្ស៊ិក និង​ប៉ា​ណា​ម៉ា​។ ទោះបីជា​យ៉ាងណាក៏ដោយ កម្មវិធី​នេះ គឺ​សម្រាប់តែ​ពលរដ្ឋ​អង់គ្លេស​ប៉ុណ្ណោះ ដោយ​ពួកគេ​ត្រូវមាន​អាយុ​ចាប់ពី​១៨​ឆ្នាំ រង់​នៅ​អង់គ្លេស និង​មាន​បណ្ណ​បើកបរ​អង់គ្លេស​។​

​ក្រៅពី​បណ្តាញ​សង្គម អ្នក​ដែល​ចង់​ប្រកួតប្រជែង​ក៏​អាច​ចុះឈ្មោះ​របស់ខ្លួន​ដោយ​ផ្ញើរ​អ៊ី​ម៉ែ​ល​ទៅកាន់​ក្រុមហ៊ុន Auto Trader (https://www.autotrader.co.uk/goals) ផងដែរ​។ ការផ្ញើរ​ត្រូវធ្វើ​ភ្លាមៗ បន្ទាប់ពី​អង់គ្លេស​ស៊ុត​បាល់​បញ្ចូល​ទី​៕


Tag:
 World Cup
© រក្សាសិទ្ធិដោយ thmeythmey.com