ពីនេះ ពីនោះ
«ម៉ាភ្លែត និងម៉ាម្នាក់»ជាពាក្យខុស ពាក្យ«មួយភ្លែត និងមួយម្នាក់»ទើបត្រូវ
× ពាក្យ«ម៉ាភ្លែត ឬម៉ាម្នាក់» ដែលពលរដ្ឋខ្មែរប្រើរាល់ថ្ងៃឡើងធ្លាប់មាត់ទៅហើយនោះ មិនមែនជាពាក្យត្រឹមត្រូវឡើយ។ ពាក្យដែលត្រឹមត្រូវតាមវចនានុក្រម សម្តេចសង្ឃរាជ ជួន ណាត គឺពាក្យ«មួយភ្លែត ឬមួយម្នាក់»។ ក្រៅពីពាក្យទាំងពីរនេះ មហាជនទូទៅ ក៏បាននិយាយពាក្យមួយចំនួន ខុសពីសំណេរផ្លូវការដែរ ដូចជា ខ្នុរ បែរនិយាយថាខ្នោរ , តុ និយាយថាតុក , កណ្តុរ និយាយកណ្តោរ, មួយគូ និយាយម៉ាគូ, និងទុរេន បែរនិយាយថា ទូរេន ធុរេន ឬតារ៉េន ជាដើម។ មហាជនគួរកែទម្លាប់និយាយឲ្យត្រូវ តាមវចនានុក្រមខ្មែរ ទើបភាសាជាតិមិនអាប់ឱន៕
© រក្សាសិទ្ធិដោយ thmeythmey.com