ជាតិ
សង្គមជាតិ
សមត្ថកិច្ច ឃាត់ខ្លួនជនជាតិវៀតណាម ១៣នាក់ ដែលឆ្លងដែន និងធ្វើការខុសច្បាប់នៅកម្ពុជា
× ភ្នំពេញ៖ សមត្ថកិច្ចចម្រុះបាន បានចុះទៅឃាត់ខ្លួនជនជាតិវៀតណាម១៣នាក់ ដែលឆ្លងដែន និងធ្វើការខុសច្បាប់ នៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែមិថុនា នេះ។ បើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ ពួកគេ ត្រូវបានរកឃើញថា បានប្រើប្រាស់ឯកសារមិនត្រឹមត្រូវ ហើយបន្ទាប់មក ក៏បញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្ត។
អគ្គស្នងនគរបាលជាតិ បានបន្ថែមថា ក្នុងការចុះឃាត់ខ្លួនជនជាតិវៀតណាម ដែលឆ្លងដែន និងធ្វើការខុសច្បាប់ទាំងនេះ គឺស្ថិតនៅក្រោមការសហការរួមគ្នារវាងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាមួយនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងសមត្ថកិច្ចមូលដ្ឋានខណ្ឌទួលគោក រួមទាំងព្រះរាជអាជ្ញារងនៃតុលាការដំបូងរាជធានីភ្នំពេញផងដែរ៕
Tag:
អន្តោប្រវេសន៍វៀតណាម
សមត្ថកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com