ជាតិ
លោក សុខ ឥសាន​៖ ជប៉ុន មិន​ជួយ​អតីត​បក្សប្រឆាំង​ឡើយ​
20, Jun 2018 , 5:48 pm        
រូបភាព
ដោយ: ថ្មីៗ
​ជប៉ុន មិន​លូកដៃ ឬ​ធ្វើ​អន្តរាគមន៍ ដើម្បី​ជួយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ​។ នេះ​ទស្សនៈ​របស់លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​លើកឡើង​ស្របពេល​អតីត​គណបក្ស​សង្គ្រោះ​ជាតិ កំពុងតែ​ធ្វើបាតុកម្ម​នៅក្រៅ​ប្រទេស ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ជប៉ុន បញ្ឈប់​ការគាំទ្រ​ដល់​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​។



​លោក សុខ ឥសាន បាន​សរសេរ​សារ​ក្នុង​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រា​មយ៉ាង​ដូច្នេះ​ថា​៖«​ជប៉ុន មិន​អើពើ​ចំពោះ​បាតុកម្ម​របស់​បក្សប្រឆាំង ដែល​ទាមទារ​ឲ្យ​ជប៉ុន ធ្វើ​នេះ ធ្វើ​នោះ តាម​ខ្លួន​ឡើយ​។ ជប៉ុន ទុក​ឲ្យ​អតីត​បក្សប្រឆាំង ទទួលខុស​ត្រូវចំ​ពះ​មុខ​ច្បាប់ តាម​ទង្វើ​របស់ខ្លួន​»​។​


រូបពីគណនីហ្វេសបុក Real Camerin

​អ្នកនាំពាក្យ​បក្ស​កាន់អំណាច បាន​លើកឡើងថា ជប៉ុន នៅតែ​គាំទ្រ ហើយ​ផ្តល់ជំនួយ​លើ​ការបោះឆ្នោត​នៅ​កម្ពុជា​។ លោក បន្ថែមថា ជប៉ុន ជា​ប្រទេសមួយ ដែល​តែង​គោរព​ឯករាជ្យ​និង​អធិបតេយ្យភាព របស់​ប្រទេស​នានា​លើ​សាកលលោក រួម​ទាំ​កម្ពុជា​ផងដែរ​៕


Tag:
 បោះ​ឆ្នោ​ត​
  សុខ ត​សាន​
  CNRP
© រក្សាសិទ្ធិដោយ thmeythmey.com