FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
អ៊ុយរូហ្គាយ និងរុស្ស៊ី ឡើង រីឯអារ៉ាប៊ីសាអូឌីត និងអេហ្ស៊ីប ធ្លាក់ស្វ័យប្រវត្តិក្នុងពូល A Suarez អបអរគ្រាប់បាល់បញ្ចូលទីរបស់ខ្លួន។ រូបថត Getty Images/FIFA
× អ៊ុយរូហ្គាយ បានយកឈ្នះអារ៉ាប៊ីសាអូឌីត ១-០ ដែលនាំឲ្យពួកគេ និងម្ចាស់ផ្ទះរុស្ស៊ី ទទួលបានកៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយដោយស្វ័យប្រវត្តិ ខណៈអារ៉ាប៊ីសាអូឌីត និងអេហ្ស៊ីប ហាលអាវជាផ្លូវការ ជាមួយនឹងការប្រកួត១លើកទៀតក្នុងពូល A ដែលនៅសេសសល់។
Luis Suarez បង្ហាញវត្តមានលើកទី១០០ឲ្យក្រុមជម្រើសជាតិអ៊ុយរូហ្គាយ ជាមួយនឹងការស៊ុតបាល់បញ្ចូលទីនាំមុខអារ៉ាប៊ីសាអូឌីត នៅនាទី២៣ ហើយត្រូវបានរក្សារហូតដល់បញ្ចប់ការប្រកួត។ ការរកបានគ្រាប់បាល់ជ័យជម្នះនាំឲ្យ Suarez ក្លាយជាកីឡាករទីមួយរបស់អ៊ុយរូហ្គាយ ដែលបានស៊ុតបាល់បញ្ចូលទីនៅ៣ព្រឹត្តិការណ៍ World Cup ដោយឆ្នាំ២០១០ គេរកបាន៣គ្រាប់ និងឆ្នាំ២០១៤ រកបាន២គ្រាប់។
លទ្ធផលនេះ នាំឲ្យអ៊ុយរូហ្គាយ ចាប់ដៃជាមួយម្ចាស់ផ្ទះរុស្ស៊ី ឈានទៅវគ្គ១៦ក្រុមចុងក្រោយក្នុងនាមជាក្រុមតំណាងពូល A ខណៈអេហ្ស៊ីប និងអារ៉ាប៊ីសាអូឌីត ត្រូវហាលអាវជាផ្លូវការក្រោយចាញ់ពីរប្រកួតជាប់ៗគ្នា។
ទោះបីជាយ៉ាងណាក៏ដោយ អ៊ុយរូហ្គាយ និងម្ចាស់ផ្ទះរុស្ស៊ី ប្រើប្រាស់ជំនួបចុងក្រោយរបស់ពួកគេនាល្ងាចថ្ងៃចន្ទ ទី២៥ ខែមិថុនា ខណៈជំនួបរវាងអារ៉ាប៊ីសាអូឌីត និងអេហ្ស៊ីប គ្រាន់តែជាការដណ្តើមយកលេខបីបង្គ្រប់កិច្ចនៅក្នុងពូលតែប៉ុណ្ណោះ៕
Tag:
FIFA World Cup
GroupA
© រក្សាសិទ្ធិដោយ thmeythmey.com