ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គន្លឹះ​អស្ចារ្យ​ទាំងនេះ​អាចជួយ​ឲ្យ​អ្នក​គេង​លក់​ស្រួល​ដូច​ទារក​អុីចឹង​
11, Dec 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​សព្វថ្ងៃនេះ​គឺមាន​ភាព​តានតឹង​ច្រើនណាស់​ដែល​វា​មិនអាច​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់ៗ​អាច​គេង​លក់​ស្រួល​ដូច​ទារក​ឡើយ​។



ប៉ុន្តែ​កុំ​បារម្ភ​អី បើសិនជា​អ្នក​មិនអាច​គេង​លក់​ពី ៧ ទៅ ៩​ម៉ោង​ក្នុង​មួយ​យប់​ទេ អ្នក​អាច​សាកល្បង​គន្លឹះ​ដ៏​មាន​ប្រសិទ្ធភាព​មួយចំនួន​ដូចខាងក្រោម​នេះ​បាន ដើម្បី​អាច​គេង​លក់​ដូចជា​ទារក​អ៊ីចឹង​។

​មិនត្រូវ​ចូល​គេង​ភ្លាម​ក្រោយពី​ញ៉ាំ​អាហារ​ពេលយប់​រួច​ឡើយ​

​ហេតុផល​មួយ​ដែល​អ្នកត្រូវការ​ចូល​គេង​ភ្លាម​ក្រោយពី​ញ៉ាំ​អាហារ​រួច​គឺជា​រឿង​មិនល្អ​ឡើយ ព្រោះតែ​វា​នឹងធ្វើ​ឲ្យ​ច្រាល​អាស៊ី​តរបស់​ក្រពះ​មក​ខាងលើ ដែល​មិនអាច​ឲ្យ​អ្នក​គេង​លក់​ស្រួល​ឡើយ​។ អ្វីដែល​ត្រូវ​ការធ្វើ​ជំនួស​នោះ​គឺ ចំណាយពេល​ពីរ​បី​នាទី​ដើម្បី​ដើរទៅ​ខាងក្រៅ ជុំវិញ​ផ្ទះ ឬ​ដើរ​លើ​ម៉ាស៊ីន​រត់​ក៏បាន​ដែរ​។ រឿងនេះ​នឹង​ជួយ​សម្រួល​ដល់​ការរំលាយ​អាហារ ការពារ​អ្នក​ពី​ការ​ច្រាល​ទឹក​អ​ស៊ីត​ពី​ក្រពះ​ទៅ​បំពង់ករ​ទៀត​។ ការដើរ​ក្រោយពី​ញ៉ាំ​អាហារ​ពេលយប់​រួច​ក៏​ជួយ​រំលាយ​ថាមពល​ច្រើន​ដើម្បី​ឲ្យ​អ្នក​ងងុយគេង​នៅពេល​យប់​ដែរ​។

​ងូតទឹក​ក្តៅ​ឧណ្ហៗ​

​ការ​ទៅ​គេង​ជាមួយនឹង​ភាព​ស្ត្រេ​ស​មិនមែនជា​រឿង​ដ៏​ល្អ​ឡើយ​។ វា​គឺជា​ហេតុផល​មួយ​ដែល​អ្នក​ត្រូវ​ស្វែងរក​មធ្យោបាយ​ដើម្បី​បន្ថយ​ស្ត្រេ​សសិន​មុននឹង​បិទ​ភ្នែក​គេង​។ មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​បន្ថយ​ស្ត្រេ​ស​មុន​គេង គឺ​ងូតទឹក​ក្តៅ​ឧណ្ហៗ​។ រឿងនេះ​មិន​ត្រឹមតែ​ជួយ​បន្ធូរ​សាច់ដុំ និង​សន្លាក់​ទេ តែ​វា​ក៏​ជួយ​រំងាប់​អារម្មណ៍​យើង​ដែរ​។

​កុំ​ញ៉ាំ​គ្រឿង​ស្រវឹង​

​បើសិនជា​អ្នក​គិតថា ការ​ញ៉ាំ​គ្រឿង​ស្រវឹង​អាចជួយ​អ្នក​គេង​ដូច​ទារក​នោះ ចូរ​គិត​ម្តងទៀត​។ អ្នកវិទ្យាសាស្ត្រ​និយាយថា វា​គឺជា​រឿង​ដែល​ធ្វើ​ឲ្យ​អ្នក​មិនអាច​គេង​បាន​ស្កប់ស្កល់​ឡើយ​។ ខណៈពេលដែល​ការពិត​មួយ​និយាយថា គ្រឿង​ស្រវឹង​អាចធ្វើ​ឲ្យ​អ្នក​គេង​ឆាប់​លក់​ក៏ដោយ តែ​ការពិត​នោះ​គឺថា វា​ត្រូវបាន​គេ​រកឃើញថា​បន្ថយ​គុណភាព​នៃ​ការ​គេង​ទៅវិញ​ទេ​។ វា​មិនមែន​និយាយ​អំពី​បរិមាណ​នៃ​ការ​គេង​ទេ តែ​ជា​គុណភាព​នៃ​ការ​គេង​។ ដូច្នេះ​ចូរ​កុំ​ញ៉ាំ​គ្រឿង​ស្រវឹង​ទៀត​អី​មុនពេល​គេង​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com