ពីនេះ ពីនោះ
រូបត្លុក
អ្នករៀន​បាន​តិច​ជួយ​សង្គម​ធំ​…​ហេតុអ្វី​?
16, Apr 2019 , 12:29 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ ការងារ​ផ្នែកអនាម័យ​តាម​ទីសាធារណៈ ដូចជា ការ​បោសសម្អាត​តាមផ្លូវ​ថ្នល់ ប្រមូល​សំរាម បារ​-​បូម​លូ ភាគច្រើន​ត្រូវ​ធ្លាក់​ទៅលើ​អ្នករៀន​បាន​តិច​។ នៅតាម​ទី​សា​រណៈ​ខ្លះ ដែល​ពោរពេញ​ដោយ​សំរាម​ស្អុយរលួយ​ក្លិន​អសោច ដូចជា នៅតាម​ទីផ្សារ​ជាដើម អ្នករៀន​បាន​តិច មិន​រុញ​រា​បំពេញការងារ​បោសសម្អាត​។ 



ពេលខ្លះ លូទឹកស្អុយ​កកស្ទះ​ដោយសារ​សំរាម អ្នករៀន​បាន​តិច ហ៊ាន​លះបង់​កម្លាំងកាយ​ចិត្ត ចុះទៅ​ក្នុង​ទឹកខ្មៅ​កខ្វក់ ប្រកបដោយ​ក្លិនស្អុយ​ត្រឹមៗ​ក ដើម្បី​កាយ​សំរាម​ចេញ​។ ការងារ​ទាំងអស់នេះ បើ​ឲ្យ​អ្នករៀន​បាន​ច្រើន​ធ្វើ ពួកគេ​ច្បាស់​ជា​មិន​ធ្វើ​ទេ​។

ប៉ុន្តែ ផ្ទុយទៅវិញ អ្នករៀន​បាន​ច្រើន​ខ្លះ ជួនកាល ត្រឹមតែ​យក​សំរាម​យកទៅដាក់​ក្នុង​ធុងសំរាម ក៏​ពូកគេ​ធ្វើ​មិនបាន​ផង​។ ពួកគេ​គ្រាន់តែ​បើក​កញ្ចក់​ជិះ​រថយន្ត​ទំនើប រួច​បោះ​សំរាម​ចេញ​តាម​បង្អួច​ជាការ​ស្រេច ដោយ​មិន​ខ្វល់​ថា គេ​បោះ​សំរាម​ក្នុង​ទីសាធារណៈ​ឡើយ​។ តាមពិត ទឡ្ហី​ករ​ខាងលើ មិន​គ្រប់​ជ្រុងជ្រោយ​ទាំងស្រុង​នោះទេ​។ និយាយ​ជារួម មិន​ថា អ្នករៀន​បាន​តិច ឬ​រៀន​បាន​ច្រើន​ឡើយ ទាំងអស់គ្នា បានរួម​ចំណែក​ជួយ​សង្គម​គ្រប់គ្នា​៕


© រក្សាសិទ្ធិដោយ thmeythmey.com