ជាតិ
ព្រះសង្ឃ​ដែល​លុតជង្គង់​ចំពោះមុខ​សម្ដេច ហេង សំរិន​៖ អាត្មា​ទន់ជង្គង់ ភ្លេច​ថា​ខ្លួន​ជាស​ង្ឃ​
18, Feb 2019 , 10:20 am        
រូបភាព
​ភ្នំពេញ​៖ ព្រះសង្ឃ​មួយអង្គ ដែល​លុតជង្គង់​ចំពោះមុខ​សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា​នោះ បានចេញ​សង្ឃដីកា​បកស្រាយ​មូលហេតុ តាមរយៈ​វីដេអូ​ឃ្លី​ប​មួយ ក្រោយពី​មានការ​រិះគន់​យ៉ាងខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ ជាពិសេស​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​

 
​តាមរយៈ​វីដេអូ​ឃ្លី​ប ដែល​ចែកចាយ​ត​គ្នា​នៅលើ​ហ្វេ​ស​ប៊ុ​ក​នេះ គេ​ឃើញ​មាន​ព្រះសង្ឃ​មួយអង្គ ដែល​បាន​និមន្ត​ជួប​សម្ដេច ហេង សំរិន បានចេញ​សង្ឃដីកា​បកស្រាយ​ថា រូបភាព​ព្រះអង្គ​លុតជង្គង់​នោះ ជា​ទង្វើ​អ​ចេតនា​ទេ ព្រោះតែ​ព្រះអង្គ​រំភើប​ចំពោះ​ទឹកចិត្ត​សម្ដេច ហេង សំរិន ដែល​ផ្ដល់​ថវិកា​ប្រគេន​ព្រះអង្គ សម្រាប់​យកទៅ​កសាង​ព្រះវិហារ​នៅ​ព្រំដែន​កម្ពុជា​-​វៀតណាម​។ ដោយសារ​សេចក្តីត្រេកអ​រ​ពេក​នេះហើយ ទើប​ធ្វើ​ឲ្យ​ព្រះអង្គ ភ្លេច​ខ្លួនឯង​ថា ជា​សង្ឃ​ហើយ​ទន់ជង្គង់​ចុះ​នៅ​ចំពោះមុខ​ប្រធានរដ្ឋសភា​តែម្ដង​។​

សូមស្តាប់សង្ឃដីកា៖



 
​ព្រះអង្គ មាន​សង្ឃដីកា​បកស្រាយ​យ៉ាង​ដូច្នេះ​ថា​៖«​សម្ដេច មានប្រសាសន៍ថា ជួយ​កសាង​ព្រះវិហារ ដូច្នេះ​ខ្ញុំព្រះករុណា អាត្មាភាព​ទន់ជង្គង់ ដោយ​មិនដឹង​នូវ​ខ្លួនឯង​ថា​ជា​ព្រះសង្ឃ ដូច្នេះ​សម្ដេច លោក​មិនបាន​ឲ្យ​ខ្ញុំព្រះករុណា​អាត្មាភាព​លុតជង្គង់​នោះទេ គឺថា​សម្ដេច​លោក​មិន​ឲ្យ​ធ្វើ​អ៊ីចឹង​ទេ​។ ដូច្នេះហើយ​ខ្ញុំព្រះករុណា​អ​ត្មា​ភាព មានចិត្ត​រំភើប​ពេក ដោយសារ​ឮ​ប្រសាសន៍​របស់​សម្ដេច​ថា ជួយ​កសាង​ព្រះវិហារ​នៅ​តំបន់​ក្រីក្រ​ចុងកាត់មាត់ញក នៅជាប់​ព្រំដែន​វៀតណាម ដូច្នេះហើយ​គឺថា ខ្ញុំព្រះករុណា​អ​ត្មា​ភាព​ទន់ជង្គង់​ដោយ​មិនដឹង​ខ្លួន​ថា​ជាស​ង្ឃ​នោះទេ​»​។ 
 
​អម​ជាមួយ​សង្ឃដីកា​បកស្រាយ​ខាងលើនេះ ព្រះអង្គ ក៏បាន​សុំ​ការ​អធ្យាស្រ័យ​ពី​សំណាក់​ប្រជាពលរដ្ឋ ជាពិសេស​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ឈប់​បកស្រាយ​ក្នុងន័យ​បន្តុះបង្អាប់​ចំពោះ​រូបភាព ដែល​បង្ហាញ​ពីស​កម្ម​ភាពខុស​ដោយ​អ​ចេតនា​នេះ ដែល​នាំ​ឲ្យ​ធ្លាក់ចុះ​នូវ​វិស័យ​ព្រះពុទ្ធសាសនា​៕
 

Tag:
 ​ហេង សំរិន​
  ព្រះសង្ឃ​
© រក្សាសិទ្ធិដោយ thmeythmey.com