អន្តរជាតិ
អភិបាលរង​រដ្ឋ​អាមេរិក​ម្នាក់ ស្វាគមន៍​លោក ត្រាំ ដោយ​ពាក់​ស្រោមជើង​រំលេច​មុខ​លោក​
15, May 2019 , 8:39 pm        
រូបភាព
ដោយ:
​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ ភ្ញាក់ផ្អើល​ជាខ្លាំង ក្រោយពី​លោក​បាន​ទៅដល់​ទីក្រុង​Lake Charles ភាគខាងត្បូង​រដ្ឋ Louisiana​។ គ្រាន់តែ​ចុះ​ពីលើ​យន្តហោះ Air Force One របស់លោក​ភ្លាម  មេដឹកនាំ​រូបនេះ ត្រូវបាន​ស្វាគមន៍​ដោយ​អភិបាលរង​រដ្ឋ Louisiana លោក Billy Nungesser ។ អ្នកនយោបាយ​រូបនេះ បាន​ពាក់​ស្រោមជើង​ដែលមាន​រំ​លេចមុខ​របស់លោក​ត្រាំ អម​នឹង​ម៉ូដ​សក់​ពណ៌​លឿង​ផងដែរ​។

 
​តាមរយៈ​រូបភាព​ដែល​បាន​ថត​ដោយ​ក្រុមការងារ​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ថ្ងៃទី​១៤ ឧសភា លោក ដូ​ណា​ល់ ត្រាំ បាន​ចាប់ដៃ​លោក​អភិបាលរង Nungesser និង​ចង្អុល​ទៅកាន់​ស្រោមជើង​ដែល​រំលេច​មុខ​លោក​នោះ ។​


 
​ចំណែកឯ លោក Nungesser ដែល​មកពី​គណ​ក្ស​សាធារណរដ្ឋ បានបង្ហាញ​ទឹកមុខ​រីករាយ ក្រោយពី​ឃើញ​ទង្វើ​របស់លោក​ត្រាំ​បែបនេះ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អ្នក​នៅ​ជុំវិញខ្លួន​លោក​ត្រាំ ក៏​អស់សំណើច​ចំពោះ​រឿងនេះ​ផងដែរ​។​
 
​សូមបញ្ជាក់ថា ការធ្វើដំណើរ​របស់លោក ដូ​ណា​ល់ ត្រាំ ទៅកាន់​រដ្ឋ Louisiana គឺ​ដើម្បី​បើក​កិច្ចប្រជុំ​មួយ​នៅ​រោងចក្រ​នាំចេញ​ឧស្ម័ន​ធម្មជាតិ​មួយកន្លែង ក្នុង​គោលដៅ​ពិភាក្សា​ពី​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល និង​ពង្រីក​ការនាំចេញ​ថាមពល​របស់​អាមេរិក​។ 
 
​ស្រោមជើង​ដែលមាន​រំលេច​មុខ​លោក​ត្រាំ ក៏មាន​ដាក់លក់​ផងដែរ​នៅលើ​វេ​ប​សាយ Amazon.com  ជាមួយ​តម្លៃ ៣០​ដុល្លារ និង​ខណៈ​ពេលនេះ បញ្ចុះតម្លៃ​មក​ត្រឹម​២៧,៤៩​ដុល្លារ​៕

Tag:
 សហរដ្ឋអាមេរិក​
  ដូ​ណា​ល់​ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com