ជាតិ
បាក់ឌុប
២៥ខេត្ត/រាជធានី
មាន ច័ន្ទ​ពេញ​បូរ​មី ផ្តល់​ស្នាមញញឹម​ដល់​ម្តាយ​ជាមួយនឹង​លទ្ធផល​និទ្ទេស A
09, Sep 2019 , 6:53 pm        
រូបភាព
​ភ្នំពេញ​៖ កញ្ញា មាន ច័ន្ទ​ពេញ​បូរ​មី បានធ្វើ​ឲ្យអ្នកស្រី ទេព ទេវ​ត្តី ដែលជា​ម្តាយ​រំ​ភើ​ម​ចិត្ត​នៅក្នុង​មណ្ឌល​ប្រឡង​វិទ្យាល័យ​បឹងត្របែក ពេល​បានឮ​ឈ្មោះ​កូនស្រី​ពៅ​របស់ខ្លួន ប្រឡង​បាក់​ឌុប​ជាប់​និទ្ទេស A ។ «​បន្ទប់​កូន​ខ្ញុំ​មាន​២៥​នាក់ ជាប់​៩​នាក់ ហើយ​កូន​ខ្ញុំ​ប្រកាស​ឈ្មោះ​ចុងក្រោយ​គេ​ទៀត គឺ​ខ្ញុំ​ភ័យ​បុក​ពោះ​មែនទែន​»​។ នេះ​ជាការ​លើកឡើង​របស់​អ្នកស្រី​ទេព ទេវ​ត្តី ទាំង​ទឹកមុខ​សប្បាយរីករាយ ដែល​កូន​ប្រឡង​បាក់​ឌុប​ជាប់​និទ្ទេស A ។ ជាមួយគ្នានេះ សិស្ស​ប្រឡង​បាក់​ឌុប​ជាប់​និទ្ទេស A កញ្ញា ច័ន្ទ​ពេញ​បូរ​មី ដែលបានប្តូរពីខេត្តសៀមរាប មករៀននៅរាជធានីភ្នំពេញវិញ បាន​និយាយថា ក្រោយពេល​ប្រឡង​បាក់​ឌុប​ចប់​កាលពី​ថ្ងៃទី​២០​កញ្ញា ឆ្នាំ​២០១៩ កញ្ញា​បាន​បូក​ពិន្ទុ​ប្រឡង​របស់​ខ្លួនឯង​រួចហើយ គឺអាច​នឹង​ទទួលបាន​និទ្ទេស A ប៉ុន្តែ មិន​ហ៊ាន​និយាយប្រាប់​នរណាទេ ព្រោះ​ខ្លាច​ខុសពី​ការរំពឹងទុក ដោយ​រង់​ចាំមើល​លទ្ធផល​ជាក់ស្តែង​។ ទីបំផុត កញ្ញា មាន ច័ន្ទ​ពេញ​បូរ​មី ប្រឡង​ជាប់​និទ្ទេស A ដូច​ការរំពឹងទុក​មែ​ន​។



សូម​អញ្ជើញ​ទស្សនា​វីដេអូ​ខាងក្រោម​នេះ​ដូចតទៅ​៖ 

Tag:
 ប្រឡង​
  បាក់​ឌុប​
  និទ្ទេស​
© រក្សាសិទ្ធិដោយ thmeythmey.com