ភ្នាក់ងារ Peace Corps សហរដ្ឋអាមេរិក ត្រូវបានបង្កើតដោយលោកប្រធានាធិបតីសហរដ្ឋអាមេរិក John F. Kennedy កាលពីឆ្នាំ១៩៦១ ដើម្បីលើកកម្ពស់សន្តិភាព និងមិត្តភាពពិភពលោក។ ភ្នាក់ងារ Peace Corps បានមានវត្តមាននៅក្នុងប្រទេសកម្ពុជាអស់រយៈពេល១៣ឆ្នាំមកហើយ ហើយអ្នកស្ម័គ្រចិត្តដែលបានបំពេញការងារក្នុងប្រទេសកម្ពុជា មានចំនួនជាង ៦៤៣នាក់មកទល់ពេលនេះ។
លោក មាស គីមហេង អនុរដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្លែងថា៖ «កម្ពុជាឲ្យតម្លៃខ្ពស់ទៅលើការសហការ និងភាពជាដៃគូជាមួយនឹងទីភ្នាក់ងារ Peace Corps ដែលប្រកាន់ខ្ជាប់នូវសន្តិភាព និងមិត្តភាពដោយលោកប្រធានាធិបតី John F. Kennedy»។