ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
អគ្គព្រះរាជអាជ្ញា អ៊ុក សាវុធ៖ កំណត់ហេតុពីនគរបាល អាចធ្វើឲ្យមនុស្សរងគ្រោះ
17, Oct 2019 , 6:19 pm        
រូបភាព
លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ (រូបពីក្រសួងយុត្តិធម៌)
លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ (រូបពីក្រសួងយុត្តិធម៌)
ដោយ:
ភ្នំពេញ៖ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ លោក អ៊ុក សាវុធ បានដាស់តឿនឲ្យនគរបាលយុត្តិធម៌ រក្សាតម្លៃរបស់ខ្លួន តាមរយៈការបំពេញការងារឲ្យបានត្រឹមត្រូវ។ លោកសង្កត់ធ្ងន់លើការសរសេរកំណត់ហេតុរបស់នគរបាល ព្រោះកំណត់ហេតុទាំងនោះអាចធ្វើឲ្យអាក្រក់ប្រែជាល្អ ល្អទៅជាអាក្រក់ ឬសទៅជាខ្មៅ។ ការថ្លែងរបស់លោក អ៊ុក សាវុធ គឺធ្វើឡើងក្នុងមហាសន្និបាទលើកទី២៤របស់គណៈមេធាវី នៅថ្ងៃទី១៦ខែតុលា។ លោកប្រាប់ថា កន្លងមករូបលោកតែងនិយាយរម្លឹកពីតម្លៃរបស់កំណត់ហេតុនេះ នៅមុខនគរបាលយុត្តិធម៌។



ប្រសាសន៍លោក អ៊ុក សាវុធ 




«កំណត់ហេតុមួយដែលនគរបាលយុត្តិធម៌ចាប់ផ្ដើមធ្វើ គឺមានតម្លៃណាស់ វាអាចយកមនុស្សទៅដាក់គុកបាន អាចធ្វើឲ្យមនុស្សទទួលរងគ្រោះដោយសារយើង អាចធ្វើឲ្យអ្នករងគ្រោះទៅជាជនល្មើស អាចធ្វើឲ្យជនល្មើសទៅជារួចខ្លួន»។ នេះជាការលើកឡើងរបស់លោក អ៊ុក សាវុធ ។ លោកបន្តដូច្នេះទៀតថា៖«ជួនកាលគាត់អត់ដឹង ចេះតែសរសេរតាមអ្នកនេះខ្សឹបបែបនេះ អ្នកនោះខ្សឹមបែបនោះ ដោយសារយល់យោគទៅតាមផលប្រយោជន៍អ៊ីចឹងទៅវាធ្វើឲ្យបាត់តម្លៃរបស់យើង»។

លោក អ៊ុក សាវុធ បានថ្លែងដាស់តឿនដល់នគរបាលយុត្តិធម៌ ក៏ដូចជាអ្នកបម្រើការងារផ្លូវច្បាប់ផ្សេងទៀត ឲ្យយកចិត្តទុកដាក់ពីតម្លៃការងាររបស់ខ្លួន ព្រោះវាឆ្លុះបញ្ចាំងពីតម្លៃរបស់បុគ្គលខ្លួនឯង ហើយពិសេសវាជះឥទ្ធិពលដល់រឿងយុត្តិធម៌សម្រាប់មនុស្ស៕

Tag:
 អ៊ុក សាវុធ
  យុត្តិធម៌
  កំណត់ហេតុ
  នគរបាលយុត្តិធម៌
© រក្សាសិទ្ធិដោយ thmeythmey.com