ជាតិ
​​​ន​យោ​បាយ​ជាតិ​
ត្រាំ ថ្វាយលិខិតមកព្រះមហាក្សត្រខ្មែរថា «អាមេរិក នៅជាមួយពលរដ្ឋខ្មែរ»
08, Nov 2019 , 4:28 pm        
រូបភាព
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្វាយលិខិតមកព្រះមហាក្សត្រកម្ពុជា ដើម្បីអបអរសាទរកម្ពុជា ដែលនឹងរម្លឹកខួប៦៦ឆ្នាំនៃទិវាឯករាជ្យជាតិ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។



ក្នុងលិខិតដែលចុះតាំងពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ហើយទើបត្រូវបានផ្សព្វផ្សាយដោយក្រសួងការបរទេសកម្ពុជា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានទូលថ្វាយព្រះមហាក្សត្រកម្ពុជា ដូច្នេះថា៖«សហរដ្ឋអាមេរិក នៅជាមួយប្រជាពលរដ្ឋកម្ពុជា ដែលចង់បានព្រះរាជាណាចក្រមួយ ប្រកបដោយសន្តិភាព ភាពរុងរឿង ប្រជាធិបតេយ្យ និង អធិបតេយ្យភាព»។

នៅថ្ងៃទី៧​ ខែវិច្ឆិកា ប្រមុខ​ការទូត​អាមេរិក លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ (Mike Pompeo) ក៏មានសារអមអរសាទរបុណ្យឯករាជ្យកម្ពុជាដែរ។ ជាមួយគ្នានេះ លោក ម៉ៃ សង្ឃឹមថា ថ្ងៃ៩វិច្ឆិកា នឹងផ្តោតសំខាន់លើការផ្សះផ្សាជាតិ កិច្ចសន្ទនា និង ប្រជាធិបតេយ្យ។ 

ក្រសួងការបរទេសអាមេរិក ចុះផ្សាយពីសម្តីរបស់លោក ម៉ៃ ដូច្នេះថា៖«​យើង​អបអរ​ចំពោះ​កិច្ចសហប្រតិបត្តិការ​ស​ហ​រដ្ឋ​អាមេរិក​-​កម្ពុជា ក្នុង​ការកសាង​ប្រទេស​កម្ពុជា​ប្រកបដោយ​ឯករាជ្យ ប្រជាធិបតេយ្យ និង ​វិបុល​សុខ....»៕ 

Tag:
 កម្ពុជា
  អាមេរិក
  ព្រះមហាក្សត្រ
  ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com