កីឡាជាតិ
ជាតិ
លោក Felix ឌឺអ្នកកាសែតវៀតណាមដែលលួចថតកម្ពុជាពេលហ្វឹកហាត់
× នាសន្និសីទសារព័ត៌មានមុនជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រស៊ីហ្គេម គ្រូបង្វឹកក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ (U22) លោក Felix Dalmas មិនបានបញ្ជាក់ពីទម្រង់លេងរបស់កម្ពុជាក្នុងជំនួបជាមួយវៀតណាមឡើយ។ លោកបានឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មានថា ទម្រង់លេងរបស់កម្ពុជាបែបណានោះ វៀតណាមដឹងច្បាស់ហើយ ព្រោះអ្នកកាសែតវៀតណាមបានទៅថតកម្ពុជាពេលហ្វឹកហាត់។ គ្រូបង្វឹកវៀតណាម បានបដិសេធករណីនេះ។
«ក្រោយផ្តួលម៉ាឡេស៊ី តើជំនួបថ្ងៃស្អែក ក្រុមលោកនឹងលេងប្រយុទ្ធ ឬទម្រង់ការពារវាយបក?» នេះជាសំណួររបស់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មាន។ លោក Felix Dalmas បានឆ្លើយតបថា៖ «យើងមានក្បួនលេងជាក់លាក់ដែលនាំឲ្យកម្ពុជាមកដល់វគ្គនេះ។ អ្នកកាសែតវៀតណាមបានទៅលួចមើលការហ្វឹកហាត់របស់យើង ខ្ញុំអាចប្រាប់អ្នកថា ចាំស្អែកទៅ ដឹងហើយ។
ឆ្លើយតបទៅនឹងសំណួររបស់អ្នកកាសែតខ្មែរ គ្រូបង្វឹកវៀតណាម លោក Park Hang-seo បដិសេធថា វៀតណាមមិនបានបញ្ជូនអ្នកកាសែតទៅថតឡើយ ពីព្រោះគាត់គោរពកម្ពុជាអស់ពីបេះដូង។ លោកបានពន្យល់ថា៖ «ខ្ញុំដឹងកម្ពុជាលេងយ៉ាងណាហើយ ដោយសារយើងបានថតពេលកម្ពុជាលេងផ្លូវការហើយ។ បើយើងបញ្ជា ក៏អ្នកកាសែតវៀតណាមមិនធ្វើតាមដែរ អ្នកកាសែតរវល់ណាស់»។
ទោះបីជាយ៉ាងណាក៏ដោយ គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូងក៏បានស្នើអ្នកកាសែតវៀតណាមកុំធ្វើរឿងដ៏ខ្មាសអៀនបែបនេះ។ ដឹងថា ស្រឡាញ់ហើយ មិនបាច់ធ្វើបែបហ្នឹងទេ៕
Tag:
SEA Games
ស៊ីហ្គេម
ហ្វីលីពីន
Felix Dalmas
ជម្រើសជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com