កីឡាជាតិ
ជាតិ
អបអរសាទរ​! កីឡាការិនី​តេ​ក្វាន់​ដូ​បី​រូប​របស់​កម្ពុជា​សុទ្ធតែ​ឈានទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​
08, Dec 2019 , 4:13 pm        
រូបភាព
កីឡាការិនី​តេ​ក្វាន់​ដូ​ខ្មែរ​-​អាមេរិក Cassie Tubbs ដែលមាន​ឈ្មោះ​ពេញ​ថា Cassandra Nicole Tubbs កីឡាការិនី ឈឿង អា​លីហ្សា និង​កីឡាការិនី ស៊ន សៀវ​ម៉ី។ រូបថត Yim Sovathana/Camsoc
កីឡាការិនី​តេ​ក្វាន់​ដូ​ខ្មែរ​-​អាមេរិក Cassie Tubbs ដែលមាន​ឈ្មោះ​ពេញ​ថា Cassandra Nicole Tubbs កីឡាការិនី ឈឿង អា​លីហ្សា និង​កីឡាការិនី ស៊ន សៀវ​ម៉ី។ រូបថត Yim Sovathana/Camsoc
ដោយ: ថ្មីៗ
កីឡាការិនី​តេ​ក្វាន់​ដូ​ខ្មែរ​-​អាមេរិក Cassie Tubbs ដែលមាន​ឈ្មោះ​ពេញ​ថា Cassandra Nicole Tubbs កីឡាការិនី ឈឿង អា​លីហ្សា និង​កីឡាការិនី ស៊ន សៀវ​ម៉ី សុទ្ធតែ​បាន​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០​នៅ​ហ្វីលីពីន​។​



Cassie Tubbs បាន​យកឈ្នះ​កីឡាការិនី​ឥណ្ឌូណេស៊ី Yusuf Shaleha ក្នុង​លទ្ធផល ១៧-១០ នា​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ទម្ងន់​ក្រោម​៦២​គីឡូក្រាម​ ហើយបន្តទៅជួបកីឡាការិនីវៀតណាម Pham Thi Thu Hien។

កីឡាការិនី ឈឿង អា​លីហ្សា បាន​យកឈ្នះ​កីឡាការិនី​ទី​ម័​រ​ខាងកើត De Araujo Dos Reis Amorin Imbrolia ក្នុង​លទ្ធផល ១៧-៣ ទម្ងន់​ក្រោម​៥៧​គីឡូក្រាម​ ហើយបន្តទៅដណ្តើមេដាយមាសជាមួយម្ចាស់ផ្ទះហ្វីលីពីន Lopez Pauline Louise។

​ក្នុងការ​ប្រកួត​ទម្ងន់​លើស​៧៣​គីឡូក្រាម កីឡាការិនី ស៊ន សៀវ​ម៉ី បាន​យកឈ្នះ​កីឡាការិនី​វៀតណាម Lam Thi Ha Thanh ២៥-១ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ហើយ​ឈាន​បន្តទៅ​ដណ្តើម​មេដាយមាស​ជាមួយម្ចាស់ផ្ទះហ្វីលីពីន Alora Kirstie Elaine៕




Tag:
 ស៊ីហ្គេម
  SEAGames
  តេក្វាន់ដូ
© រក្សាសិទ្ធិដោយ thmeythmey.com