អត្ថបទពាណិជ្ជកម្ម
ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​នៃ​គម្រោង​ផ្សារ​ទំនើប ព្រី​នស៍ ស​ឃ្វែរ ប្រព្រឹត្តទៅ​យ៉ាង​អធិកអធម​
26, Jan 2021 , 11:15 am        
រូបភាព
​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ នៃ​គម្រោង​ផ្សារ​ទំនើប  ព្រី​នស៍ ស​ឃ្វែរ (​ហៅថា Prince Square) បាន​ប្រារព្ធ​ឡើង​យ៉ាង​អធិកអធម នៅ​អគារ​ពហុ​មុខងារ​ព្រី​នស៍ ហូល ឌី​ង គ្រុប នា​រសៀល​ថ្ងៃទី ២៥ ខែមករា ឆ្នាំ​២០២១​។ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​, លោក Cliff Koh អភិបាល​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ព្រី​នស៍ រៀល អ៊ី​ស្ទេ​ត គ្រុប​, លោក Khong Weng Fook អភិបាល​មិន​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ព្រី​នស៍ រៀល អ៊ី​ស្ទេ​ត គ្រុប​, លោក Steven Wang នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ព្រី​នស៍ រៀល អ៊ី​ស្ទេ​ត គ្រុប​, តំណាង​ក្រុមហ៊ុន​ម៉ាក​ល្បីៗ​, អ្នកសារព័ត៌មាន និង​អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​ជាច្រើនរូប​ទៀត បាន​ចូលរួម​ក្នុង​ពិធី​នេះ ដើម្បី​ជា​សក្ខីភាព​នៃ​ពេលវេលា​ដ៏​អស្ចារ្យ​នេះ​។​
 
​សក្ខីភាព​នៃ​ភាពរុងរឿង នៅក្នុង​ពិធី​នោះ លោក Steven Wang នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ព្រី​នស៍ រៀល អ៊ី​ស្ទេ​ត គ្រុប បាន​ថ្លែងអំណរគុណ​ចំពោះ​ភ្ញៀវកិត្តិយស ដែល​បាន​ចូលរួម​ជា​សក្ខីភាព នៅក្នុង​ព្រឹត្តិការណ៍​ដ៏​ឱឡារិក​នេះ​។ លោក Steven Wang បាន​បន្តថា ក្នុងនាម​ជា​អ្នកចូលរួម ក្នុង​បុព្វហេតុ​ជំរុញ​ដំណើរការ​នគរូបនីយកម្ម និង​ទំនើបភាវូបនីយកម្ម​នៅ​កម្ពុជា ក្រុមហ៊ុន​ព្រី​នស៍ រៀល អ៊ី​ស្ទេ​ត គ្រុប តែងតែ​ប្រកាន់ខ្ជាប់ នូវ​គោលការណ៍ “​ផ្តល់​សេវាកម្ម​ដល់​ប្រទេស​កម្ពុជា កសាង​ប្រទេស​កម្ពុជា និង​តបស្នង​ដល់​ប្រទេស​កម្ពុជា​” ព្រមទាំង​បន្ត​អភិវឌ្ឍ​ខ្លួន​លើទឹក​ដី​នេះ​។​
 
​លោក Steven Wang បាន​បន្តថា Prince Square គឺជា​ផ្នែក​ដ៏​សំខាន់​មួយ នៃ​ផែនការអាជីវកម្ម​រប​ស់​ក្រុមហ៊ុន​ព្រី​នស៍ រៀល អ៊ី​ស្ទេ​ត គ្រុប​។ លោក Steven Wang បន្ថែមថា​៖ «​ក្នុងនាម​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​របស់​គម្រោង​នេះ យើង​បាន​វិនិយោគ​ធនធានមនុស្ស និង​ធនធាន​សម្ភារ​ជាច្រើន តាំងពី​ដំណាក់កាល​ដំបូង​នៃ​ការធ្វើផែនការ ហើយ​ទាក់ទង​នឹង​ប្រតិបត្តិការ​និង​ការគ្រប់គ្រង​អាជីវកម្ម យើង​ក៏មាន​ផងដែរ​នូវ​គំរូ​អាជីវកម្ម និង​ក្រុម​ប្រតិបត្តិការ​អាជីវកម្ម​ជំនាញ​លំដាប់​កំពូល​លើ​ពិភពលោក​»​។​
 
​តាម​លោក  Wang ក្នុងនាម​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ ដែលមាន​ផែនការ​នាំមុខគេ និង​ទាន់សម័យ​បំផុត​នោះ គម្រោង Prince Square បានទទួល​ការចាប់អារម្មណ៍​ពី​គ្រប់​មជ្ឈដ្ឋាន ចាប់តាំងពី​គម្រោង​ត្រូវបាន​បង្កើតឡើង​មកម្ល៉េះ​។  លោក Steven Wang បន្ថែម​៖ «​ថ្នាក់ដឹកនាំ​នៃ​សាលា​រាជធានី​ភ្នំពេញ និង​ស្ថាប័ន​ពាក់ព័ន្ធ បានផ្តល់​ការគាំទ្រ​យ៉ាងខ្លាំង ក្នុងកំឡុងពេល​សាងសង់ ដែល​ធ្វើ​ឲ្យ​គម្រោង​នេះ អាច​ទទួលបាន​ជោគជ័យ​និង​សម្រេច​តាម​គម្រោង​ផែនការ​យ៉ាង​រលូន​។ ការទទួលបាន​ជោគជ័យ​លើ​ប្រតិបត្តិការ​អាជីវកម្មរ​បស់​គម្រោង Prince Square ជា​ដំណើរការ​រយៈពេល​វែង​មួយ ហើយ​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​នេះ​គ្រាន់តែ​ជា​ជំហាន​ដំបូង​ប៉ុណ្ណោះ​។ យើង​សង្ឃឹមថា នៅក្នុង​ដំណើរការ​ប្រតិបត្តិការ​អាជីវកម្ម​នាពេលខាងមុខ យើង​នឹង​អាច​ទទួលបាន​នូវ​ការគាំទ្រ​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ផងដែរ​»​។ 
 
​លោក Steven Wang រំពឹងថា Prince Square និង​ក្រុមហ៊ុន​ដៃគូ​សហការ​ជា​យុទ្ធសាស្ត្រ​ទាំងអស់ អាចបំពេញ​គុណសម្បត្តិ​ឲ្យ​គ្នា​ទៅវិញទៅមក អាច​ចែករំលែក​នូវ​ធនធាន និង​ស្វែងរក​ការអភិវឌ្ឍ​រួមគ្នា ដើម្បី​ទទួលបាន​សមិទ្ធផល​ដ៏​គាប់ប្រសើរ និង​ធ្វើ​ឲ្យ Prince Square ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​កំពូល​នៅ​ភ្នំពេញ និង​ជា​ចំណុច​កំណើន​វិនិយោគ​ថ្មី ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​របស់​កម្ពុជា​។​
 

 
​ក្នុង​ពិធី​នេះ​លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​កោតសរសើរ​យ៉ាង​ខ្លាំង ចំពោះ​សមត្ថភាព​ផ្នែក​ហិរញ្ញវត្ថុ របស់​ក្រុមហ៊ុន​ព្រី​នស៍ រៀល អ៊ី​ស្ទេ​ត គ្រុប ក៏ដូចជា​ពិធី​ចុះហត្ថលេខា របស់​គម្រោង Prince Square នេះ​ផងដែរ​។ សម្រាប់ លោក ឃួ​ង ស្រេង Prince Square គឺជា​គម្រោង​ពាណិជ្ជកម្ម​ដំបូង​របស់​ក្រុមហ៊ុន​ព្រី​នស៍ រៀល អ៊ី​ស្ទេ​ត គ្រុប ដូច្នេះ​ការនាំ​ចូល​ឧបករណ៍​ទំនើបៗ ទាន់សម័យ និង​ការបើក​អាជីវកម្ម ដែលមាន​ការសម្រិតសម្រាំង​ផលិតផល​ម៉ាក់​ល្បីៗ​លំដាប់​ពិភពលោក ក្នុង​គ​មោង​ផ្សារ​ទំនើប Prince Square នេះ គឺជា​ជម្រើស​អាជីវកម្ម​ដ៏​គាប់ប្រសើរ ដែល​សមស្រប​បំផុត ទៅនឹង​តម្រូវការ និង​ចំណង់​ចំណូលចិត្ត របស់​ប្រជាពលរដ្ឋ​ក្នុង​ទីក្រុង ហើយក៏​ជា​យុទ្ធសាស្ត្រ​មួយ នៃ​ការទាក់ទាញ កៀរគរ​ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ និង​វិនិយោគិន​បរទេស ឱ្យ​ចូលមក​ស្នាក់នៅ បណ្តាក់ទុន ធ្វើ​ធុរកិច្ច នៅក្នុង​ប្រទេស​កម្ពុជា​កា​ន់​តែ​ច្រើនឡើង​។​
 


​បើតាម​លោក​អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​ជា​ចលករ​ជំរុញ និង​គាំទ្រ​ដល់​ការវិនិយោគ​របស់​វិស័យ​ឯកជន រដ្ឋបាល​រាជធានី​ភ្នំពេញ ចូលរួម​គាំទ្រ បង្កលក្ខណៈ ទទួល​ស្វាគមន៍ និង​ជំរុញ​លើកទឹកចិត្ត ចំពោះ​ការបណ្តាក់ទុន​វិនិយោគ ធ្វើ​អាជីវកម្ម​-​សេវាកម្ម​ស្រប​ច្បា​គ្រ​ប់ប់​ប្រភេទ ជាពិសេស​ការពង្រឹង​សហគ្រិនភាព កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម ការបើក​ទូលាយ​បរិយាកាស​វិនិយោគ​ឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ ប្រកបដោយ​ភាព​ទាក់ទាញ និង​ផ្តល់​ទំនុកចិត្ត​ខ្ពស់​ជូន​ដល់​ធុរជន  
​និង​សហគ្រិន​ទាំងអស់ ស្របតាម​ក្របខណ្ឌ​ពាណិជ្ជកម្ម​សកល សម្រាប់​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ពង្រីក​សក្តានុពល​ថ្មីៗ ប្រកបដោយ​គុណវុឌ្ឍិ​ខ្ពស់​។​
 
​ក្រៅពី​ស្វាគមន៍​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​គម្រោង​ផ្សារ​ទំនើប Prince Square នេះ លោក ឃួ​ង ស្រេង ក៏​ជឿជាក់​ដែរ​ថា ដំណើរការ​អាជីវកម្ម​របស់​ក្រុមហ៊ុន​ព្រី​នស៍ ហូល​ឌី​ង គ្រុប ទទួលបាន​អតិថិជន​ច្រើន មាន​ការនិយម​ចូលចិត្ត ពី​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន និង​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ព្រមទាំង​បន្ត​ពង្រីក​អាជីវកម្ម​ថ្មីៗ​របស់ខ្លួន​បន្ថែមទៀត​។​
 
​រួមគ្នា​កសាង​ភាពរុងរឿង​ដ៏​អស្ចារ្យ ពេលវេលា​ដ៏​រំភើប​បំផុត​ក្នុង​ពិធី​នេះ បានមក​ដល់​ហើយ នោះ​គឺ​ការចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិ​រវាង​គម្រោង Prince Square និង​ក្រុមហ៊ុន​ដៃគូ​សហការ​ម៉ាក​ល្បីៗ ដូចជា Adidas、Levi`s、Skechers、Nike SuperGood Sports、HUAWEI 、OPPO、Potato Corner、Dakasi、Panda Cake、Pizza Hut ក្រោម​សក្ខីភាព​របស់​ភ្ញៀវកិត្តិយស​ទាំងអស់ និង​បានធ្វើ​ការថតរូប​ជា​ក្រុម​ទុកជា​អនុស្សាវរីយ៍​។​
 


" 5, 4, 3, 2, 1! " នៅពេល​រាប់​ថយក្រោយ លោក ឃួ​ង ស្រេង និង​គណៈ​គ្រប់គ្រង​នៃ​ក្រុមហ៊ុន​ព្រី​នស៍ រៀល អ៊ី​ស្ទេ​ត គ្រុប បាន​ចាក់​ខ្សាច់មាស​ជា​បណ្តើរ ហើយ​តួអក្សរ "Prince Square" ពណ៌​មាស ក៏បាន​លេច​រូបរាង​ឡើងជា​បណ្តើរៗ​ផងដែរ​។ ក្នុងពេល​វេលា​ដ៏​វិសេសវិសាល​នេះ កិច្ចសហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ រវាង​ក្រុមហ៊ុន​ដៃគូ​សហការ និង​Prince Square បានសម្រេច​ជា​ផ្លូវការ ដើម្បី​រួមគ្នា​បង្កើតជា​អច្ឆរិយ​ថ្មី នៃ​ពាណិជ្ជកម្ម​នៅ​ភ្នំពេញ​។ ជាមួយគ្នានេះដែរ ក្រុមហ៊ុន​ម៉ាក​ល្បីៗ​ជាច្រើន​ផ្សេងទៀត ដែល​បាន​ចូលរួម​ក្នុង​ពិធី​នេះ ក៏បាន​បង្ហាញ​ពី​ឆន្ទៈ ក្នុងការ​សហការ និង​សង្ឃឹមថា អាច​ចូលរួម​សហការ​ជាមួយ Prince Square និង​ចូលរួម​ជា​សក្ខីភាព នៃ​ការអភិវឌ្ឍ​ពាណិជ្ជកម្ម​នៅ​ភ្នំពេញ​។​
 


​បន្ទាប់ពី​កម្មវិធី​នេះ​ត្រូវ​បានបញ្ចប់ ក្រុមហ៊ុន​ព្រី​នស៍ រៀល អ៊ី​ស្ទេ​ត គ្រុប ក៏បាន​រៀបចំ​នូវ​ពិធី​ពិសា​ភោជនីយ​អាហារ សម្រាប់​ភ្ញៀវកិត្តិយស​ទាំងអស់ នៅ​សួនច្បារ​លើ​អាកាស ជាន់​ទី ៦ នៃ​អគារ​ពហុ​មុខងារ​ព្រី​នស៍ ហូល ឌី​ង គ្រុប ដែលមាន​ទាំង​ការសម្តែង របស់​ក្រុម​តន្ត្រី​ពិសេស រួមជាមួយ​និង​ស្រា​សំប៉ាញ​ផងដែរ​។ ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ នៃ​គម្រោង​ផ្សារ​ទំនើប Prince Square បានបញ្ចប់​ទៅដោយ​ជោគជ័យ ក្រោម​បរិយាកាស​ដ៏​រីករាយ និង​ការសម្តែង​តន្ត្រី​ដ៏​អស្ចារ្យ​។​
 
Prince Square មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​អស្ចារ្យ​នៅ​ភ្នំពេញ​
 
​គម្រោង Prince Square មាន​ទំហំ​សរុប 35000 ម៉ែត្រការ៉េ ដែលមាន​ផែនការ​សាងសង់​ជា​ផ្សារ​ទំនើប​កម្ពស់ ៤ ជាន់ និង​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ដោយ​រួមបញ្ចូល​នូវ​ផ្សារ​ទំនើប​ខ្នាត​ធំ រោងកុន​អន្តរជាតិ ក្លិប​ហាត់ប្រាណ ភោជនីយដ្ឋាន​អន្តរជាតិ សួន​កម្សាន្ត​កុមារ និង​ហាង​សម្លៀកបំពាក់​ទាន់សម័យ​។​ល​។ ដោយមាន​ក្រុមការងារ​ជំនាញ សម្រាប់​ប្រតិ​ប​ត្ដិ​ការគ្រប់គ្រង និង​មាន​គំរូ​អាជីវកម្ម​លំដាប់​កំពូល​លើ​ពិភពលោក រួម​នឹង​ការសហការ​ជាមួយ​ក្រុមហ៊ុន​ម៉ាក​ល្បីៗ Prince Square នឹង​ក្លាយជា​ផ្សារ​ទំនើប ដែលមាន​កេរ្តិ៍ឈ្មោះ​ល្បី​បំផុត​នៅ​ភ្នំពេញ​។​
 

​ការទទួលបាន​ជោគជ័យ នៃ​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង សហប្រតិបត្តិការ​នៃ​គម្រោង​ផ្សារ​ទំនើប Prince Square ជា​សញ្ញា​សម្គាល់​នូវ​ការបោះ​ជំហាន​ដ៏​ធំ​មួយទៀត ក្នុងការ​ឆ្ពោះទៅរក​ការបើក​សម្ពោធ​ជា​ផ្លូវការ របស់​គម្រោង Prince Square​។ នា​ថ្ងៃ​ខាងមុខ Prince Square នឹង​សហការ​ជាមួយ​ដៃគូ​របស់ខ្លួន ដើម្បី​រួមគ្នា​បង្កើត​នូវ​គោលដៅ​អាជីវកម្ម​កាន់តែ​ធំ និង​សម្រេច​ភាពជោគជ័យ ក្នុងការ​បង្កើន​ប្រាក់ចំណេញ ក៏ដូចជា​ផ្តល់​ទីតាំង​ថ្មី​មួយ សម្រាប់​ការធ្វើដំណើរ និង​ទិញ​ទំនិញ​របស់​ប្រជាជន​ក្នុង​ទីក្រុង​ភ្នំពេញ​។​
 


(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com