អត្ថបទពាណិជ្ជកម្ម
សែ​ល​កាត ចូលរួម​គាំទ្រ​ដល់​កម្មវិធី​ប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ ដើម្បី​ជ្រើសរើស​ក្រុម​កីឡាករ​ជើងឯក​ថ្នាក់ជាតិ ឈានទៅ​ប្រកួត​បន្ត​នៅក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​
26, Jan 2021 , 2:11 pm        
រូបភាព
​ភ្នំពេញ ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២១ - ក្រុមហ៊ុន សែ​ល​កាត បាន​ប្តេជ្ញា​គាំទ្រ​ដល់​កម្មវិធី​ប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ​ជើងឯក​ថ្នាក់ជាតិ ដើម្បី​ជ្រើសរើស​កីឡាករ ឈានទៅ​ប្រកួត​បន្ត​នៅក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ដែល​នឹងត្រូវ​ធ្វើឡើង​នា​ឆ្នាំនេះ នៅឯ​ប្រទេស​វៀតណាម​។​
 
​ក្រុមហ៊ុន សែ​ល​កាត បានប្រកាស​ជា​ផ្លូវការ នូវ​ការប្រកួត​ជ្រើសរើស​កីឡាករ​ជើងឯក ដែល​នឹងត្រូវ​ហ្វឹកហាត់ ដើម្បី​ត្រៀមខ្លួន​ធ្វើជា​តំណាងឱ្យ​ប្រទេស​កម្ពុជា នៅក្នុង​ខែវិច្ឆិកា​ខាងមុខនេះ ។ ការប្រកួត​ជើងឯក​នេះ ត្រូវបាន​រៀបចំឡើង ដោយ​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ ក្រោម​ការណែនាំ​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​។​
 
​កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​ធ្វើឡើង បន្ទាប់ពី​ការប្រកាស​របស់​ក្រុមហ៊ុន សែ​ល​កាត កាលពី​ឆ្នាំ​កន្លងទៅ នៃ​កិច្ចសហការ​រយៈពេល ២​ឆ្នាំ របស់ខ្លួន ជាមួយនឹង​ស្ថាប័ន ONE Championship មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហ​បុរី ដែលជា​ស្ថាប័ន​ផ្នែក​កីឡា និង​ការកម្សាន្ត​ដ៏​ធំ​បំផុត​មួយ​នៅលើ​ពិភពលោក​។​
 
​ពិធី​បើក​ការប្រកួត ត្រូវបាន​ប្រព្រឹត្តទៅ ដោយមាន​ការចូលរួម​ថ្លែង​សុន្ទរកថា​ស្វាគមន៍ របស់លោក តែម មឿ​ន ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ និង​លោក អៀន វ៉ាត​សុន (Ian Watson) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន សែ​ល​កាត​។​


 
​លោក វ៉ាត​សុន បាន​ថ្លែងថា​៖ «​ទស្សនវិស័យ​របស់​ស​មា​គម​កីឡា​ខ្មែរ គឺ​ដើរ​ទន្ទឹមគ្នា​យ៉ាង​ល្អ​ជាមួយនឹង​សែ​ល​កាត ដែលជា​ក្រុមហ៊ុន​ជា​មោទកភាព​ជាតិខ្មែរ និង​ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ចល័ត​តែមួយគត់ នៅក្នុង​ប្រទេស​កម្ពុជា ដែល​គ្រប់គ្រង​ដោយ​ជនជាតិខ្មែរ​១០០%»​។​
 
​លោក វ៉ាត​សុន បាន​មានប្រសាសន៍​ទៀតថា​៖«​ខណៈដែល​ក្រុមហ៊ុន សែ​ល​កាត ចូលរួម​ធ្វើជា​តំណាងឱ្យ​គុណ​តម្លៃ និង​កេរដំណែល​ប្រពៃណី​ខ្មែរ វា​ពិតជា​ប្រសើរ​ណាស់ ក្នុង​ការជួយ​ដល់​វិស័យ​គុន​ខ្មែរ​យើង ដែល​កីឡា​នេះ គឺជា​ផ្នែក​មួយ​នៃ​ប្រវត្តិសាស្ត្រ​ដ៏​រុងរឿង និង​ជា​កីឡា​ដ៏​ជាទី​មោទន​បំផុត​មួយ​សម្រាប់​ប្រទេស​កម្ពុជា​»​។​
 
​ក្រុមហ៊ុន សែ​ល​កាត និង​ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប ពិត​ជាមាន​មោទកភាព​បំផុត សម្រាប់​ការចូលរួម​គាំទ្រ​ដល់​កីឡាករ​ខ្មែរ ដែល​ពួកគេ​នឹង​លើក​ទង់ជាតិ​ខ្មែរ​បង្ហាញ ប្រកបដោយ​ភាព​អង់អាច​ក្លាហាន នៅ​ក្នុងការ​ព្រឹត្តិការណ៍​ប្រកួត​ខាងមុខនេះ​។​


 
​លោក ចាន់ រតនា ដែលជា​កំពូល​កីឡាករ​ដ៏​ឆ្នើម​ប្រចាំ​ឱ្យ​កម្ពុជា និង​ជា​ទូត​សុ​ឆន្ទៈ តំណាងឱ្យ​ក្រុមហ៊ុន សែ​ល​កាត ផង​នោះ ក៏បាន​ចូលរួម​ថ្លែង នៅក្នុង​ពិធី​បើក​កម្មវិធី​ប្រកួត​នេះ ដោយបាន​គូសបញ្ជាក់ថា​៖ «​គុន​ខ្មែរ គឺមាន​សារសំខាន់​ខ្លាំងណាស់ សម្រាប់​រូបគាត់ ទាំង​ផ្នែក​អាជីព និង​ការកសាង​អនាគត​ផ្ទាល់ខ្លួន ពោលគឺ​បាន​ជួយ​រូបគាត់ ឱ្យទទួល​បាន​នូវ​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​នៅក្នុង​ការប្រកួត​អន្តរជាតិ ក្នុងនាម​ជា​កីឡាករ​ប្រយុទ្ធ​របស់ ONE Championship» ។​
 
​កម្មវិធី​ប្រកួត​ជើងឯក​នេះ នឹងត្រូវ​ធ្វើឡើង រហូតដល់​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២១ នៅឯ​ពហុ​កីឡដ្ឋាន​ស្តា​ត​ចាស់ (​មជ្ឈមណ្ឌល​កីឡា​កងយោធពល​ខេមរភូមិន្ទ​) នា​រាជធានី​ភ្នំពេញ ដោយ​ក្នុងនោះ នឹងមាន​ការចូលរួម​របស់​កីឡាករ​កំពូលៗ​របស់​ខ្មែរ នៅក្នុង​កម្រិត​ទម្ងន់​ផ្សេងៗ​គ្នា​ផងដែរ​៕
 








(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com