អត្ថបទពាណិជ្ជកម្ម
ជាមួយឥណទាន300 ម្ចាស់អាជីវកម្មទទួលបានការអនុម័ត លើឯកសារក្នុងរយៈពេល៣ថ្ងៃ
27, Jan 2021 , 10:07 am        
រូបភាព
ដោយ: ថ្មីៗ
រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ៖ ធនាគារ ភីភីស៊ីប៊ែង មានសេចក្ដីសោមន្សក្នុងការប្រកាសជាសាធារណៈ នូវផលិតផល កម្ចីសម្រាប់កម្ចីអាជីវកម្មថ្មីមួយ មានឈ្មោះថា ឥណទាន300 ។ គោលបំណងចម្បង គឺអាចផ្ដល់ជូនដល់ម្ចាស់អាជីវកម្ម នូវការរង់ចាំយ៉ាងខ្លីបំផុត សម្រាប់ការយល់ព្រមអនុម័តកម្ចី ក្នុងរយៈពេលតែ៣ថ្ងៃប៉ុណ្ណោះ។ អតិថិជន នឹងទទួលបានអត្រាការប្រាក់ថេរ 9,99% ក្នុងមួយឆ្នាំ ហើយលក្ខខណ្ឌការប្រាក់នេះ គឺសម្រាប់ ទាំងប្លង់រឹង និងប្លង់ទន់។ បន្ថែមពីលើអត្រាការប្រាក់ដ៏ល្អប្រសើរ  ម្ចាស់សហគ្រាសធនតូច និងមធ្យម អាចខ្ចីបានចាប់ពី ១ម៉ឺនដុល្លារ រហូតដល់៣០ម៉ឺនដុល្លារ ជាមួយរយៈពេលសងត្រឡប់ ១២០ខែ។ កាន់តែពិសេសនោះ គឺមានការអនុគ្រោះការសងប្រាក់ដើម ក្នុងឆ្នាំទី១ទៀតផង។ 
 
ការលើកកម្ពស់សក្ដានុពលផ្នែកហិរញ្ញវត្ថុ ឲ្យកាន់តែទូលំទូលាយ គឺជាតម្លៃស្នូលរបស់ ធនាគារ ភីភីស៊ីប៊ែង ជាពិសេស នៅពេលនិយាយដល់សហគ្រាសធុនតូច និងមធ្យម ដែល ជាកត្តាជំរុញកំណើនសេដ្ឋកិច្ចដ៏សំខាន់។ ចាប់តាំងពីការចុះអនុសារណៈយោគយល់គ្នា ជាមួយ IFC និងការបង្កើត កម្ចីនៃក្ដី សុបិន្ត សម្រាប់សម្រួលដល់សហគ្រាសធុនតូច និងមធ្យម យើងបានយល់អំពីតម្រូវការរបស់ពួកគាត់កាន់តែច្បាស់។ ឥណទាន 300 ត្រូវបានបង្កើតឡើង ក្នុងគោលបំណងផ្តល់ប្រាក់កម្ចីអាជីវកម្ម ឱ្យកាន់តែងាយស្រួល សម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលមានចង់ពង្រីកខ្លួន ឬមានបញ្ហាផ្សេងៗទាក់ទងនឹងអាជីវកម្មរបស់ពួកគេ។
 
ធនាគារភីភីស៊ីប៊ែង ទទួលស្គាល់ថា គម្លាតមួយចាំបាច់ ត្រូវភ្ជាប់រវាងសហគ្រាសធុនតូច និងមធ្យម និងសេវាកម្មធនាគារ ដោយធានាបាននូវភាពងាយស្រួល និងរហ័ស ក្នុងការទទួល បានហិរញ្ញវត្ថុ ជាមួយនឹងការកែលម្អ លក្ខន្តិក និងដំណើរការរដ្ឋបាលក្នុងការដាក់ស្នើឥណទាន300 នេះ។ ម្ចាស់អាជីវកម្មដែលមានបំណងប្រើប្រាស់សេវាកម្ចី ឥណទាន ៣០០ ត្រូវភ្ជាប់មកជាមួយនូវអត្តសញ្ញាណបណ្ណ  លិខិតឆ្លងដែន សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ។ ឯកសារចាំបាច់ផ្សេងៗទៀត រួមមានវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម ប័ណ្ណប៉ាតង់ និងមាត្រានៃការដាក់បញ្ចូលក្នុងបញ្ជីពាណិជ្ជកម្ម ក៏ដូចជា MOA របស់ពួកគេ (អនុស្សរណៈនៃសមាគម) ក្នុងករណីដែលម្ចាស់ភាគហ៊ុនដទៃទៀតចូលរួម។
 
ធនាគារភីភីស៊ីប៊ែង សង្ឃឹមថានឹងចូលរួមចំណែកក្នុងដំណើរការ នៃការស្តារឡើងវិញរបស់ប្រទេសកម្ពុជា បន្ទាប់ពី Covid-19 ជាមួយនឹងការដាក់ពាក្យសុំប្រាក់កម្ចី ដំណើរការវាយតម្លៃ ដែលអាចផ្តល់នូវសន្តិសុខហិរញ្ញវត្ថុ ជូនដល់សហគ្រាសធុនតូច និងមធ្យមជាច្រើនដែលមានតម្រូវការចាំបាច់បំផុតនៅពេលនេះ។
 
សម្រាប់ព័តមានបន្ថែម សូមចូលទៅកាន់តំណ www.ppcb.com.kh ដើម្បីជជែកផ្ទាល់ ឬទំនាក់ទំនងមកកាន់ 023 909 909 / 096 3 909 909៕



(អត្ថបទពាណិជ្ជកម្ម) 

Tag:
 PPCB
© រក្សាសិទ្ធិដោយ thmeythmey.com