ជាតិ
ពីនេះ ពីនោះ
«​នវានុវត្តន៍​»​មានន័យ​ច្បាស់លាស់​ដូចម្តេច​?
24, Jun 2023 , 7:29 am        
រូបភាព
​ក្នុង​សទ្ទានុក្រម​ពាក្យថ្មី​របស់លោក ទូច គីម​ស្រ៊ាង ប្រធាន​សមាគម​ទ្រទ្រង់​អក្សរសាស្ត្រ និង​វប្បធម៌​ខ្មែរ​នៃ​វត្ត​ឧណ្ណាលោម និង​ជា​សមាជិក​នៃ​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ​បានបញ្ជាក់​ពាក្យ​«​នវានុវត្តន៍​»​ថា​ការ​បញ្ចូលមក​ថ្មី ការមកដល់​ថ្មី និង​ការអនុវត្ត​បែប​ថ្មី​។ ឧទាហរណ៍​៖​មនុស្ស​ម្នាក់នេះ​ទើបតែ​ធ្វើ​នវានុវត្តន៍​មកកាន់​ខេត្តកំពង់ធំ​។
 
​ក្នុង​សទ្ទានុក្រម​ខ្មែរ​របស់លោក ទូច គីម​ស្រ៊ាង ក៏បាន​បញ្ជាក់​ពាក្យ​មួយចំនួនទៀត​ផងដែរ ដោយ​ពាក្យ​ទាំងនោះ​មានដូចជា​«​ន​វា​នុ​វត្ត​ជន​»​មានន័យថា អ្នកអនុវត្ត​បែប​ថ្មី​,​អ្នក​ដែល​បង្កើត​កសាង ឬ​បញ្ចូល​អ្វីមួយ​ថ្មី​ទៅក្នុង​វិស័យ​ណាមួយ​។ «​ន​វា​កម្ម​» ការបង្កើត​កាតព្វកិច្ច​ថ្មី​មួយ​ដើម្បី​យកទៅ​ជំនួស​កាតព្វកិច្ច​ចាស់​។ ឧទាហរណ៍​៖ ការយក​ស្រែ​ស្លែង​ទៅ​ដាក់បញ្ចាំ​ជំនួស​ស្រែ​ទួល​ដែល​បញ្ចាំ​ពីថ្ងៃ​មុន​។​«​នវកជន​»​មនុស្ស​ស៊ី​វិ​ល័យ មនុស្ស​សម័យថ្មី​។ ពាក្យ​ខាងលើនេះ គឺ​សុទ្ធ​តែមាន​ថ្នាក់​ពាក្យ​ជា​នាមសព្ទ​ទាំងអស់​៕ 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com