កីឡាជាតិ
ជាតិ
ស៊ន សៀវម៉ី ក្លាយជាជំនួយការសម្តេច សាយ ឈុំ ឋានៈស្មើអគ្គនាយក
03, Feb 2021 , 3:59 pm        
រូបភាព
វីរកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី ត្រូវបានព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី តែងតាំងជាជំនួយការសម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែលមានឋានៈស្មើអគ្គនាយក។


តាមរយៈព្រះរាជក្រឹត្យចុះថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ ព្រះមហាក្សត្រកម្ពុជាបានត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈដល់ ស៊ន សៀវម៉ី ម្ចាស់មេដាយមាសតេក្វាន់ដូកីឡាអាស៊ី (Asian Games) កាលពីឆ្នាំ២០១៤ ជាជំនួយការសម្ដេចប្រធានព្រឹទ្ធសភាក្នុងនីតិកាលទី៤ ដោយមិនទទួលបានប្រាក់បំណាច់មុខងារឡើយ។
 
មិនត្រឹមតែសៀវម៉ី ម្ចាស់មេដាយមាសស៊ីហ្គេម (SEA GAMES) ៣សម័យទទួលបានឋានៈនេះនោះទេ ក្នុងព្រះរាជក្រឹត្យដដែលក៏បានតែងតាំង លោក យូ វីរៈ ជាទីប្រឹក្សាសម្តេច សាយ ឈុំ ដែលមានឋានៈស្មើអនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន ដោយពុំទទួលប្រាក់បំណាច់មុខងារផងដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com