COVID-19
ជាតិ
២​នាក់​ទៀត​មកពី​ប្រទេស​ឥណ្ឌូនេស៊ី និង​ស្វី​សមាន​កូ​វីដ​-១៩ ខណៈ​ម្នាក់​មកពី​អាមេរិក​ជាសះស្បើយ​
06, Feb 2021 , 10:18 am        
រូបភាព
ដោយ:
ភ្នំពេញ​៖ ក្រសួងសុខាភិបាល​នា​ថ្ងៃទី​៦ ខែកុម្ភៈ បានប្រកាស​រកឃើញ​មនុស្ស​២​នាក់​ទៀត​ឆ្លង​កូ​វីដ​-១៩​។ ពួកគេ​ម្នាក់​ជា​ធ្វើដំណើរ​មកពី​ប្រទេស​ឥណ្ឌូនេស៊ី និង​ម្នាក់ទៀត​មកពី​ប្រទេស​ស្វី​ស​។ ទន្ទឹមនេះ​អ្នកជំងឺ​មកពី​ប្រទេស​អាមេរិក​បានជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩​។​
 
​ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា មនុស្ស​២​នាក់​ដែល​ឆ្លង​ជំងឺ​កូ​វីដ​-១៩ នៅថ្ងៃនេះ ជា​បុរស​ជនជាតិ​ឥណ្ឌូនេស៊ី អាយុ​៣១​ឆ្នាំ មាន​អាស័យដ្ឋាន​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​បានធ្វើ​ដំណើរ​ពី​ប្រ​ទេ​ឥណ្ឌូនេស៊ី ហើយ​ចូលមក​កម្ពុជា​នៅ​ថ្ងៃទី​២៣ ខែមករា​។ ចំណែក​អ្នកជំងឺ​ម្នាក់ទៀត​ជា​ស្ត្រីជន​ជាតិខ្មែរ​អាយុ​៥០​ឆ្នាំ ស្នាក់នៅ​ក្នុង​ក្រុង​តាខ្មៅ ខេត្តកណ្តាល បានធ្វើ​ដំណើរ​មកពី​ប្រទេស​ស្វី​ស ហើយ​ចូលមក​កម្ពុជា​នៅ​ថ្ងៃទី​៤ ខែកុម្ភៈ​។ 
 
​បច្ចុប្បន្ន​អ្នកជំងឺ​ទាំងពីរ​នាក់​នោះ កំពុង​សម្រាក​ព្យាបាល​នៅ​មជ្ឈមណ្ឌល​កំចាត់រោគរ​បេង និង​ហង់​សិន​។ ចំពោះ​អ្នករួមដំណើរ​ជាមួយនឹង​អ្នកជំងឺ​ទាំងពីរ​នាក់​នេះ​សរុប​ចំនួន​១២៣​នាក់ បានធ្វើ​តេស្ត ឃើញថា​អវិជ្ជមាន​ទាំងអស់ ប៉ុន្តែ​ពួកគេ​ត្រូវ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​តាម​សណ្ឋាគារ​ឲ្យ​គ្រប់​១៤​ថ្ងៃ​សិន​។​
 
 
​ចំពោះ​អ្នកជា​សះស្បើយ​នៅថ្ងៃនេះ ជា​បុរស​ជនជាតិខ្មែរ​អាយុ​៧០​ឆ្នាំ ស្នាក់នៅ​សង្កាត់​ផ្សារ​ដេប៉ូ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ បានធ្វើ​ដំណើរ​មកពី​ប្រទេស​អាមេរិក ហើយ​ចូល​ម​កម្ពុជា​នៅ​ថ្ងៃទី​២០ ខែមករា​។ 
 
​មកដល់ពេលនេះ កម្ពុ​ជាមាន​កូ​វីដ​-១៩ ចំនួន​៤៧២​ករណី ដោយ​៤៥៣​ករណី​សះស្បើយ​។ ក្នុងចំណោម​ពលករ​មកពី​ថៃ មាន​៨៧​នាក់​វិជ្ជមាន ហើយ​៨០​នាក់​បានជា​សះស្បើយ​៕

© រក្សាសិទ្ធិដោយ thmeythmey.com