COVID-19
ជាតិ
​​​ន​យោ​បាយ​ជាតិ​
កូនបង្កើត និង​កូនប្រសារ​សម្ដេច ហ៊ុន សែន ,​រដ្ឋមន្ត្រី​វ័យក្មេង និង​មន្ត្រីជាន់ខ្ពស់ ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត
10, Feb 2021 , 8:31 am        
រូបភាព
លោក ហ៊ុន ម៉ានិត កូនប្រុសសម្ដេច ហ៊ុន សែន ចាក់វ៉ាក់សាំងកូវីដ-១៩ នៅមន្ទីរពេទ្យកាល់ម៉ែត នៅព្រឹកថ្ងៃទី១០ កុម្ភៈ ២០២១
លោក ហ៊ុន ម៉ានិត កូនប្រុសសម្ដេច ហ៊ុន សែន ចាក់វ៉ាក់សាំងកូវីដ-១៩ នៅមន្ទីរពេទ្យកាល់ម៉ែត នៅព្រឹកថ្ងៃទី១០ កុម្ភៈ ២០២១
ភ្នំពេញ​៖ ដូច​ការគ្រោងទុក ! កូនប្រុស​បង្កើត និង​កូនប្រសារ​សម្ដេច ហ៊ុន សែន រួមទាំង​រដ្ឋមន្ត្រី​វ័យក្មេង និង​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ជាច្រើនរូប ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត នា​ថ្ងៃទី​១០ កុម្ភៈ​នេះ​។​

 
​នៅ​ព្រឹក​នេះ គេ​ឃើញ​វត្តមាន​​លោក ហ៊ុន ម៉ា​ណែ​ត លោក ហ៊ុន ម៉ានិត និង​លោក សុខ ពុទ្ធិ​វុ​ធ កូនប្រុសបង្កើត និងកូនប្រសារ​សម្ដេច ហ៊ុន សែន បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ហើយ​។ ក្រៅពីនេះ គេ​ក៏​ឃើញ​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ពីររូប គឺ​លោកស្រី ឱ វណ្ណឌី​ន និង​លោកស្រី យក់ សម្បត្តិ រួមទាំង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក៏បាន​ចាក់​វ៉ាក់សាំង​ដែរ ខណៈ​លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​វ័យក្មេង​ក្រសួងយុត្តិធម៌ និង​ឥស្សរជន​ជាន់ខ្ពស់​ផ្សេងទៀត កំពុង​រង់ចាំ​ចាក់​។​
​សូម​ទស្សនា​វីដេអូ​ផ្សាយ​ផ្ទាល់ ដោយ​កញ្ញា អ៊ូ សុខ​មាន និង​លោក ឈន សុផាត ក្រុមការងារ​ថ្មីៗ ៖

© រក្សាសិទ្ធិដោយ thmeythmey.com