កីឡាអន្តរជាតិ
អន្តរជាតិ
Europa៖ Man Utd និង Spurs ឈ្នះ​ក្នុង​ជើង​ទី​១ ឯ Arsenal និង Leicester ស្មើ
19, Feb 2021 , 11:51 am        
រូបភាព
​ដោយ​៖​ជា យូ​គៀង​
 
​ក្រុមកីឡា​បាល់ទាត់​មក​ពី​អង់គ្លេស Manchester United និង​Tottenham Hotspurs បាន​យកឈ្នះ​គូប្រជែង​រៀងៗ​ខ្លួន​ក្នុងជំនួប​ជើង​ទី​១ វគ្គ​៣២​ក្រុម​នៃ​ក្របខណ្ឌ​លំដាប់​ទី​២ នៅ​អឺរ៉ុប UEFA Europa League នា​រាត្រី​ឈានចូល​ថ្ងៃទី​១៩ ខែកុម្ភៈ​។ ក្រុម​ទៅ​ពី​អង់គ្លេស​ពីរ​ទៀត​មាន Arsenal និង Leicester បាន​ត្រឹម​ស្មើ​។​
 
​បិសាច​ក្រហម Manchester United បាន​យកឈ្នះ​ក្រុម​អេ​ស្ប៉ា​ញ Real Sociedad ក្នុង​លទ្ធផល ៤-០ នា​ជំនួប​នៅ​កីឡដ្ឋាន Allianz ទីក្រុង Turin ទឹកដី​អ៊ីតាលី​។ ៤​គ្រាប់​របស់ Man Utd ធ្វើបាន​ដោយ  Bruno Fernandes នៅ​នាទី​ទី ២៧ និង​ទី​៥៧, Marcus Rashford នៅ​នាទី​៦៥ និង Daniel James នៅ​នាទី​ទី​៩០ ។​
 
​ក្រុម​អង់គ្លេស​មួយទៀត មាន់​ខ្នាយ​មាស Tottenham Hotspur បាន​យកឈ្នះ​ក្រុម​អូទ្រីស Wolfsberger AC ដោយ​លទ្ធផល ៤-១ ដែល​ជំនួប​ធ្វើឡើង​នៅ​កីឡដ្ឋាន Puskas Arena ។ ៤​គ្រាប់​របស់ Spur រកបាន​ដោយ​កីឡាករ Heung Min Son នៅ​នាទី​ទី​១៣, Gareth bale ស៊ុត​គ្រាប់​ទី​២​នាទី​ទី​២៨, Lucas Moura ធ្វើបាន​នៅ​នាទី​ទី​៣៤ និង​កីឡាករ Vinicius ស៊ុត​គ្រាប់​ទី​៤​នៅ​នាទី​ទី​៨៨ ។ ចំណែក​១​គ្រាប់​របស់​ក្រុម Wolfsberger ធ្វើបាន​ដោយ​កីឡាករ Michael Liendl នៅ​នាទី​ទី​៥៥​។​
 
​ចំណែក​ក្រុម​ដែល​មកពី​ប្រទេស​អង់គ្លេស​ពីរ​ក្រុម​ទៀត​គឺ Arsenal បាន​ត្រឹម​ស្មើ​ជាមួយ Benfica ក្នុង​លទ្ធផល ១-១ ក្នុងការ​ប្រកួត​នៅ​កីឡដ្ឋាន Stadio Olympico នៅ​ទីក្រុង​រ៉ូម ឯ Leicester City ស្មើ​ជាមួយ​ក្រុម Slavia Prague ដោយ​លទ្ធផល​០​ទល់នឹង​០ ទឹកដី​ឆេ​ក​៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com