ជាតិ
សង្គមជាតិ
លោក ម៉ុន មាគ៌ា ឡើងជាស្នងការខេត្តត្បូងឃ្មុំ ជំនួសលោក បែន រ័ត្ន
19, Feb 2021 , 1:22 pm        
រូបភាព
លោក ម៉ុន មាគ៌ា ដឹកនាំកិច្ចប្រជុំមួយ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ (រូបពីទំព័រហ្វេសប៊ុកការិយាល័យផ្សព្វផ្សាយអប់រំ ខេត្តត្បូងឃ្មុំ)
លោក ម៉ុន មាគ៌ា ដឹកនាំកិច្ចប្រជុំមួយ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ (រូបពីទំព័រហ្វេសប៊ុកការិយាល័យផ្សព្វផ្សាយអប់រំ ខេត្តត្បូងឃ្មុំ)
ដោយ: ថ្មីៗ
លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ត្រូវបានតែងតាំងជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ជំនួសលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន។ ពិធីផ្ទេរតំណែងស្នងការនេះ ត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។


សម្តេច ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញប្រកាសប្តូរស្នងការខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១។ លោក បែន រ័ត្ន ប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព័្ទថា ក្រោយចាកចេញពីតំណែងស្នងការខេត្តត្បូងឃ្មុំ លោក ត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងមហាផ្ទៃ។

ចំណែក លោក ម៉ុន មាគ៌ា គឺជាស្នងការរងខេត្តត្បូងឃ្មុំ មុនលោក ត្រូវបានតែងតាំងជាស្នងការ៕

© រក្សាសិទ្ធិដោយ thmeythmey.com